បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទទួលនាយទាហាន-នាយទាហានរងកងរាជអាវុធហត្ថ មកពីមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំសែនរីករាយ ១៣៥នាក់ ដើម្បីបន្តការហ្វឹកហ្វឺន

0

ខេត្តស្ទឹងត្រែង៖ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំសែនរីករាយ ១៣៥នាក់ បានមកបន្តការហ្វឹកហ្វឺនបន្ថែម ក្រោមការទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព និងមានការគាំទ្រពី មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ និងនាយការិយាល័យ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត នារសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព នៅក្នុងពិធីទទួល និងសំណេះសំណាល ជាមួយនាយទាហាន និងនាយទាហានរងកងរាជអាវុធហត្ថ មកពីមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំសែនរីករាយទាំងង ១៣៥នាក់ នោះ បានថ្លែង ក្រើនរំលឹកថា ត្រូវគោរពវិន័យ មានរបៀបរៀបរយ មានសាមគ្គីភាពល្អ ចេះស្សឡាញ់រាប់អានគ្នា ត្រូវខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ ពេលដើរហើរត្រូវមានច្បាប់ទំលាប់ ត្រូវរក្សាអនាម័យល្អក្នុងការរស់នៅ តាមកន្លែងស្នាក់នៅរបស់ខ្លួន ការហូបចុកល្អ និងត្រូវគោរពបទបញ្ជាផ្ទៃក្នុងតាមឋានានុក្រម៕ដោយ៖ឡុង សំបូរ