ព្រះសង្ឃជាង១០អង្គពលផ្សិតកំពុងសង្គ្រោះសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំល្វាក្រាំងស្រុកវ៉ារិន

0

សៀមរាប: ព្រះសង្ឃជាង១០អង្គពុលផ្សិតក្រោយពីញាតិញោមធ្វើចង្ហាន់ប្រគេនពេលព្រឹកថ្ងៃត្រង់។
ករណីពុលផ្សិតនេះបានកើតឡើងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ នេះស្ថិតនៅក្នុងឃុំល្វាក្រាំងស្រុកវ៉ារិនខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានស្រុកវ៉ារិនបានប្រាប់ឲ្យដឹងថា ពិតជាមានករណីពលផ្សិតនេះមែនក្រោយញាតិញោមធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃឆាន់រួច ប៉ុន្តែមិនមានព្រះសង្ឃអង់ណា បាត់បង់អាយុជីវិតនោះ។សមត្ថកិច្ចដដែលបញ្ញាក់ថា រហូលមល់ពេលនេះព្រះសង្ឃជាង១០ អង្គបានធូរស្រាលពេញហើយ ក្រោយពីក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពឃុំល្វាក្រាំងស្រុកព្យាយាមជួយសង្គ្រោះនិងដាក់សេរ៉ូម៕