ក្រុមប្រតិភូអ្នកសារព័ត៌មានជាតិ អន្តរជាតិ មកពី១០ស្ថាប័នបានធ្វើការស្វែងយល់អំពីផ្ទះខ្មែរ ធ្វើជាភោជនីយដ្ឋានក្នុងក្រុងសៀមរាប

0

សៀមរាប: កាលពីរសៀលថ្ងៃទី ២៧ ក្រុមប្រតិភូសារព័ត៌មានជាតិ អន្តរជាតិ មកពី១០ស្ថាប័ន ដើមី្បធ្វើការស្វែងយល់ ពីសំណង់ផ្ទះខ្មែរ ធ្វើជាភោជនីយដ្ឋាន ដែលមានឈ្មោះ ម៉ែឌី ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង សៀមរាបខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានមានប្រសាសន៍ថា ការបង្កើតឲ្យមានផ្ទះខ្មែរ ដែលមានរចនាបទពីបុរាណ នៅកណ្តាលក្រុងប្រវត្តិសាស្ត្រសៀមរាប ជាការរំលឹកឡើងវិញចំពោះប្រជាជនខ្មែរដែលមានវ័យចំណាស់ៗ បាននឹងឃើញពីប្រវត្តិសាស្ត្ររបស់ដូនតាយើង ព្រមទាំងធ្វើការក្រើន រំលឹកដល់ក្មេងៗជំនាន់ឲ្យ ក៏ដូចក្នុងពេលបច្ចុប្បន្ន និង ភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលមកកាន់ភោជនីយដ្ឋាន ម៉ែឌី បានស្វែងយល់អំពីសំណង់ស្ថាបត្យកម្មរបស់ខ្មែរយើងពីសម័យអង្គរ មិនចម្លងពីបរទេសឡើយ ។ លោកក៏បានគូសបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន សំណង់ផ្ទះខ្មែរ សឹងតែគ្មានអ្នកសាងសង់ឡើយ ដោយសំណង់នេះធ្វើអំពីឈើ ។ ម៉្យាងទៀត ការបង្កើតភោជនីយដ្ឋាននេះឡើង បានផ្តល់ការងារដល់ប្អូនៗយុវជនមានការងារធ្វើ ព្រមទាំងបានផ្តល់ឱកាសដល់ប្អូនៗដែលក្រុមគ្រួសារមានការខ្វះខាតនៅតាមជនបទ ត្រូវបានសមាគមក្លឹបទេសចរណ៍សៀមរាបជ្រើសរើសយកមកបណ្តុះបណ្តាលនូវផ្នែកបដិសណ្ឋារកិច្ច ហើយចុងភៅ អ្នកបម្រើគឺជាកូនខ្មែរ ដែលធ្វើម្ហូបខ្មែរ ទៅតាមតម្រូវការរបស់អតិថិជន ចូលមកទទួលទាន ហើយចុងភៅនៅទីនេះ ក៏បានបញ្ចប់វគ្គបណ្តុះបណ្តាល មួយចំនួនបម្រើការនៅតាមភោជនីយដ្ឋាន សណ្ឋាគារជាដើម ។ លោក សែត កៅ បានបន្តទៀតថា ខេត្តសៀមរាបជាមជ្ឈមណ្ឌលប្រមូលផ្តុំទេសចរ ដែលមានប្រាសាទអង្គរ ជាអណ្តូង មាស ដែលមិនចេះរីងស្ងួតនៃសេដ្ឋកិច្ចជាតិ ។ ដើមី្បកុំឲ្យអណ្តូងមាសនេះរីងស្ងួត យើងជាប្រតិបត្តិករទេសចរណ៍ នៅក្នុងខេត្តសៀមរាប ត្រូវរួមគ្នាចូលរួមលើការថែរក្សាបរិស្ថានប្រកបទៅដោយជម្រកបៃតង ក្នុងការលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ។ ក្នុងនោះដែរលោកក៏បានថ្លែងអំណរគុណ និង អរគុណសន្តិភាព -អរគុណនយោបាយឈ្នះ ឈ្នះ ! -ដឹងគុណស្ថាបនិកមគ្គុទេ្ទសក៍ឯក និងប្រតិបតិ្តករ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ធ្វើឲ្យយើងគ្រប់គ្នារស់ក្រោមម្លប់ដំបូលសន្តិភាព ក្នុងភាពសុខសាន្ត និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា៕