ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត តាំង សំណាង ទីព្រឹក្សារាជរដ្ឋាភិបាល ប្រធានសមាគមជំនួយជនជាតិ ចិនធៀនភីង និងប្រធានសមាគមឡាយអិនក្លឹប ភ្នំពេញហ្វមកូហ្វូន នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំសមាជិកសមាជិកាសមាគមនាំយកអំណោយគ្រឿងឧបភោគបរិភោគដែលមានការចូលរួមពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស យកទៅចែកជូនមជ្ឈមណ្ឌលកុមារកំព្រារសាក់វ៉ាណា ហៅកាត់ (NGO)នៅ ស្ថិតនៅ ភូមិគោល សង្កាត់ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកប្រធានមជ្ឈមណ្ឌល មាស សារ៉ាន បានអោយដឹងថា មជ្ឈមណ្ឌលកុមារកំព្រា – សាក់វ៉ាណា ហៅកាត់ (NGO) គឺជាមជ្ឈមណ្ឌលចិញ្ចឹមកុមារនិងថែទាំ កុមារកំព្រាដែលបាត់បង់ នីតិសម្បទាន។បច្ចុប្បន្នមានកុមារសរុបចំនួន៥២នាក់ ស្រី២៩នាក់ និងប្រុស២៣នាក់រួមទាំងបុគ្គលិកមើលថែទាំកុមារតូចៗចំនួន៨នាក់។
ឯកឧត្តមបណ្ឌិត តាំង សំណាងក្នុងនាមប្រធានសមាគបានមានប្រសាសថា អំណោយទាំងអស់ នេះបានមកដោយជំនួយពីសមាជិកសមាជិការបស់សមាគមយើងទាំងគ្នាដែលឯកឧត្តមនិងលោកជំទាវបានគៀងគរ ពីសប្បុរសជននានា រួមមាន អង្ករ ៤០បាវដែលស្មើនឹង១០០០គីឡូក្រាម មីម៉ាម៉ា ២០កេស ប្រេងឆា ១០ដប ទឹកត្រី២០យួរ តឹកស៊ីអ៊ីវ ៣០យួរ អំបិល ៥០គីឡូ ស្ករស ១បេស្មើនឹង២៥គីឡូ ប្រេងខ្វង ៥ ប៊ីដុង ភេសៈ ៥កេស នំប៉័ង១០០ដើមកន្សែងពោះគោធំ ៦០ រួមទាំង បសម្ភារៈសម្រាប់កុមារលេង សៀវភៅសិក្សា សំលៀ បំពាក់ និងថវិកាចំនួន ២២៥ ដុល្លារសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារបន្ថែម។ក្រៅពីនេះ ឯកឧត្តមបានលើកទឹក ចិត្តដល់កុមារកំព្រាទាំងអស់ឲ្យខិតខំសិក្សារៀនសូត្របន្ថែមនិង ថែទាំសុខភាពឲ្យល្អដើម្បីជាប្រយោជន៍ និងជាទំពាំស្នងឬស្សី ទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិ។
លោកប្រធានមាសសារ៉ានបានបញ្ជាក់ថានេះជាលើកទីមួយហើយដែលបានសមាគមនិងសប្បុរសជួយជាជំនួយដល់មជ្ឈមណ្ឌលរបស់លោកតាមរយៈសមាគមជំនួយជនជាតិចិនធៀនភីងនិងសមាគមឡាយអិនក្លឹបភ្នំពេញហ្គ្រាមកូហ្វូនលោកពិតជាមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែងចំពោះទឹកចិត្តរបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលបានផ្ដល់ជួយឧបត្ថមដល់មជ្ឈមណ្ឌលកុមារកំព្រារបស់លោក ៕
នាគសមុទ្រ