ក្លិបកាំភ្លើងធំ Arsenal កំពុងត្រូវបានគេមើលឃើញថា ជិតឈានដល់កិច្ចព្រមព្រៀងដើម្បីនាំយកខ្សែប្រយុទ្ធ អាល់វ៉ារ៉ូ ម៉ូរ៉ាតា (Alvaro Morata)
របស់អធិរាជស Real Madrid មកកាន់ទឹកដី អេមីរ៉េត ស្តេឌៀម (Emirates Stadium) ហើយ ។
ខ្សែប្រយុទ្ធយុវជនអេស្ប៉ាញវ័យ ២១ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងក្របខណ្ឌ La Liga នៅរដូវកាលនេះ ហើយរូបគេក៏ធ្លាប់មានការទាក់ទងជាមួយការផ្លាស់ទៅ Arsenal កាលពីរដូវក្តៅមុនផងដែរ ។
យោងតាមគេហទំព័រ The Metro បានបញ្ជាក់ថា Arsenal បានព្រមព្រៀងលើលក្ខ័ណផ្លាល់ខ្លួនជាមួយ Morata រួចរាល់ហើយហើយពួកគេនៅតែពិភាក្សាជាមួយក្លិប Real Madrid ប៉ុណ្ណោះ ៕
