មន្រ្តីជំនាញសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះផ្សព្វផ្សាយស្តីពី “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាស ធាតុ” និងដាំកូនឈើចំនួន៥០ដើម ជូនដល់វិទ្យាល័យប្រាសាទបល្ល័ង្ក

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០២  ខែមិថុនា  ឆ្នាំ២០២៥  លោកស្រី ឡេង សុឃីម  នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមទាំងលោកស្រី ឃួន ឡេ  អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក  ព្រមទាំងមន្ត្រីក្រុមប្រតិបត្តិ និងមន្ត្រីប្រចាំការអនុសាខា  បានចុះផ្សព្វផ្សាយស្តីពី “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាស
ធាតុ”  និងដាំកូនឈើចំនួន៥០ដើម ជូនដល់ទីប្រឹក្សា និងយុវជនកក្រក សិស្សានុសិស្ស សរុបចំនួន៩៦៦នាក់ ស្រីចំនួន៥១០ នាក់ នៅក្នុងវិទ្យាល័យប្រាសាទបល្ល័ង្ក ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះផងដែរលោកស្រីនាយិការងបានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្អូនៗដែលមានវត្តមានទីនេះទាំងអស់។

លោកស្រី ឡេង សុឃីម  បានបង្ហាញពីគោគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺ ដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហមនិងសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំងនិងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid-១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ ជាពិសេសដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ”រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ” និងគម្របខួប៧០ ឆ្នាំ របស់កាកបាទក្រហម ។

លោកស្រី ឡេង សុឃីម  នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ដើម្បីឲ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ  ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម  ប្រៃ និងខ្លាញ់ជាដើម ស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនស្ងួនចំណី”។

ដើម្បីឲ្យសហគមន៍មានភាពធន់ និងអាកាសធាតុ-ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក-ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ-មិនដុតឬកប់សំបកដបជ័រក្នុងដីក្នុងពេលនោះផងដែរលោកស្រីក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារជំងឺគ្រុនឈាម  ការជួយសង្គ្រោះបឋមជនរងគ្រោះស្លាក់ និងវិធីឃាត់ឈាម វិធីការពាររន្ទះ ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន។