ឯកឧត្តមបណ្ឌិត ប៉ែន ស៉ីម៉ន អញ្ជើញចូលរួមចែកវិញ្ញាបនបត្រផ្តល់អាហារូបករណ៍សិស្ស-និស្សិត ៤២៨នាក់

0

ខេត្តកំពត: នៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត មានពិធីចែកវិញ្ញាបនបត្រអាហាររូបករណ៍ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា  ជាអាហារូបករណ៍ និងសោហ៊ុយវិភោជន៍របស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណកម្មការទី១០ នៃរដ្ឋសភា នីតិកាលទី៧ ជូនដល់សិស្សរៀនពូកែ ក្រីក្រ និងកំព្រីកំព្រា ចំនួន ៤២៨ នាក់ ក្នុងនេះស្រីចំនួន ២៧២នាក់។

ពិធីចែកវិញ្ញាបនបត្រ និងអាហាររូបករណ៍ដល់សិស្សនិសិ្សតខាងលើនេះ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និង ឯកឧត្តម  តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត អមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភារដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្ត្រីរាជការសាលាខេត្ត និងប្រធានមន្ទីរគ្រប់បណ្តាអង្គភាព លោកគ្រូ អ្នកគ្រូ និងសិស្ស និសិ្សត ចំនួន១,១៧៩នាក់។

លោក សូ ភារិទ្ធ  ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ដល់ការស្ដារនិងអភិវឌ្ឃលើគ្រប់វិស័យលើទឹកដីនៃខេត្តកំពត ក្នុងនោះវិស័យអប់រំសិក្សាធិការត្រូវបានលើកកំពស់ តាមរយៈការផ្ដល់ជូនអាគារសិក្សារនិងអាហាររូបករណ៍ជាដើម។ ជាក់ស្ដែងសម្រាប់ឆ្នាំសិក្សា២០២៣.២០២៤នេះមាននិស្សិតចំនួន ៤២៨នាក់បានទទូលអាហារូបករណ៍របស់ឯកឧត្តមផ្ទាល់ ជារៀងរាល់ឆ្នាំ តែនេះជាឆ្នាំ ទី ២៣ ហើយដែលមូលនិធិ ឯកឧត្តមបណ្ឌិតតែងផ្តល់ជូន សម្រាប់បន្តសិក្សាតាមគ្រឹះស្ថាននានា ។

ក្នុងពិធីចែកវិញ្ញាបនបត្រ និងផ្តល់អាហាររូបករណ៍ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានគូសបញ្ជាក់ថា៖ តាមទម្លាប់ជារៀងរាល់ឆ្នាំ មូលនិធិអាហារូបរណ៍របស់ឯកឧត្តមផ្ទាល់ តែងតែបានផ្ដល់ជួនដល់និស្សិតជ័យលាភី បានបន្តការសិក្សាតាមវិទ្យាស្ថាន និងសកលវិទ្យាល័យនានាទាំងរាជធានីភ្នំពេញនិងខេត្តនានា ដែលឆ្នាំដំបូងមានត្រឹមតែ៥នាក់ប៉ុណ្ណោះសម្រាប់ខេត្តកំពតយើង។ ឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉ន បានកត់សម្គាល់ថា៖ នេះជាការកសាងធនធានមនុស្សមួយយ៉ាងសំខាន់សម្រាប់យកចំណេះ និងជំនាញមកបំរើសង្គមជាតិយើង ។

ឯកឧត្តមបណ្ឌិត ក៏បានផ្ដល់បទពិសោធន៍និងចំណេះដឹងជាច្រើនពីនិស្សិតជារៀមច្បងដែលជាវេជ្ជបណ្ឌិត ជាវិស្វករនិងជំនាញផ្សេងៗជាច្រើនទៀត ដែលមានវត្តមាននៅចំពោះមុខចៅៗនាពេលនេះ។ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អាហាររូបករណ៍នៅតាមវិទ្យាស្ថាននិងសកលវិទ្យលយ័នានា ផ្តល់មូលនិធិ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ជូនដល់និស្សិត អ៊ុត រតនា ចំនួន១០,០០០$ ដើម្បីបន្តការសិក្សានៅប្រទេសបារាំង Masters of Computer Science Engineering at Ecole Polytechnique de Paris, France
និង ឧបត្ថម្ភថវិកាដល់និស្សិតអាហាររូបករណ៍ទាំង  ៤២៨ នាក់ម្នាក់ៗ ៥០,០០០ រៀល  អ្នកចូលរួមពិធី ១,១៧៩នាក់ ម្នាក់ថវិកា ម៉ឺនរៀល យុវជនទាំង៥ប្រភេទម្នាក់ៗ ៥០,០០០ រៀលកងកម្លាំងការពារម្នាក់ៗ២០,០០០រៀលគ្រូពេទ្យប្រចាំការម្នាក់ៗ ៥០,០០០រៀល សរុបថវិកាចំណាយសរុប ២៧,៩៥០,០០០រៀល និង ១០,០០០$ ៕ សេង ណារិទ្ធ