​ប្រធាន​គណៈកម្មាធិការ​សិទ្ធមនុស្ស​របស់​រាជរ​ដ្ឋា​ភិ​បាល​ចុះ​ផ្សព្វផ្សាយ​ច្បាប់​និង​សិទ្ធមនុស្ស​ដល់​មន្ត្រី​ពន្ធនាគារ

0

​ខេត្តតាកែវ​​ ​ដើម្បី​ពង្រឹង​នូវ​ការអនុវត្ត​ន៏​ច្បាប់ ដែល​និង​ឈានដល់​ការគោរព​សិទ្ធិមនុស្ស ឲ្យ​បានល្អ​ប្រសើរ​នោះ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១៧ ខែវិច្ឆិការ ឆ្នាំ​២០១៤ ឯកឧត្តម ម៉ក់ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស របស់​រាជ រដ្ឋាភិបាល​កម្ពុជា បាន​ចុះមក​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស

និង​ការអនុវត្ត​ន៏​ច្បាប់​មួយចំនួន ដល់​មន្ត្រី​ពន្ធនាគារ​ខេត្តតាកែវ ។​​

1 ​មាន​ប្រសា​ស​ន៏​នៅក្នុង​ឱកាស់​នោះ ឯកឧត្តម ម៉ក់ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស របស់​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការអនុវត្ត​ន៏​ច្បាប់ និង​ការគោរព​សិទ្ធិមនុស្ស​កន្លងមក នៅតាម​ពន្ធនាគារ​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា​យើង មាន​ភាពល្អប្រសើរ ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​យើង​នៅមាន​ចន្លោះប្រហោង​មួយចំនួន ដែល​ទាមទា​ឲ្យ​មន្ត្រី​យើង​ទាំងអស់ ប្រឹងប្រែង​បន្ថែមទៀត ជៀសវាង​ការកើតឡើង​នៃ​ការរំលោភ​សិទ្ធិមនុស្ស ។​​5

​ឯកឧត្តម ម៉ក់ សម្បត្តិ បាន​បន្តថា ប្រទេស​កម្ពុជា​យើង ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ ហើយ​កន្លងមក​អង្គការសហប្រជាជាតិ ក៏បាន​ធ្វើការ​កោត​ស​សើរ ដល់​ប្រទេស​យើង ដែល​មិន​មានទោស​ប្រហា​ជិវិត​។​ហើយ​យើង​បានធ្វើ​របាយ​ការ​ណ៏ ស្ដីពី​សិទ្ធិមនុស្ស​ទៅ​គណៈកម្មាការ​សិទ្ធិមនុស្ស របស់​អង្ក​ការ​សហប្រជាជាតិ​រៀងរាល់​៤​ឆ្នាំ​ម្ដង ដូច្នោះ​ដើម្បី​កុំ​ឲ្យ​មានការ​លើកឡើង ពី​កំហុសឆ្គង​បន្តិចបន្តួច របស់​មន្ត្រី​យើង​ពី​សំណាក់​មន្ត្រី​សិទ្ធិមនុស្ស4

អង្គការសហប្រជាជាតិ ដែល​ចុះមក​តាម​ប៉ុ​ស្ត​ន៏ នគ​បាល​និង​កន្លែង​ឃុំឃាំង​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា មន្ត្រី​យើងទាំងអស់គ្នា ត្រូវ​យកចិត្តទុកដាក់ ពី​ការអនុវត្ត​ន៏​ច្បាប់ មិន​ប្រើ​ទារុណកម្ម​ដល់​អ្នកទោស មិនត្រូវ​ឲ្យ​មាន​បងតូច​បងធំ នៅក្នុង​ពន្ធនាគារ ដែល​ឈានដល់​ការប្រើ​អំពើ​ហឹ​ង្សា ដល់​អ្នកទោស​ដូចគ្នា​និង​មិនត្រូវ​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ពន្ធនាគា ជាពិសេស​មន្ត្រី​ពន្ធនាគារ ត្រូវ​សហការ​ជាមួយ​គ្រូពេទ្យ ដើម្បី​តាមដាន​ដល់​សុខភាព របស់​អ្នកទោស​ផងដែរ​។​​ ​3

បន្ទាប់ពី​បានបញ្ចប់​ការផ្សព្វផ្សាយ ស្ដីពី​សិទ្ធិមនុស្ស​និង​ច្បាប់ ដល់​មន្ត្រី​ពន្ធនាគារ ឯកឧត្តម ម៉ក់ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចូល​ពិនិត្យមើល​ស្ថានភាព​រស់នៅ របស់​អ្នកទោស នៅក្នុង​ពន្ធនាគារ ខេត្តតាកែវ​ផងដែរ ៕2