​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ប៉ៃលិន​ប្រារព្ធ​ទិវា​ជាតិ​លើក​កំពស់​អនាម័យ​ជនបទ​១៣​វិច្ឆិកា​លើ​ទី​៥​ឆ្នាំ​២០១៤

0

(​ប៉ៃលិន​) នៅ​បរិវេណ​បឋមសិក្សា​អូរ​តា​ពុក​ស្ថិត​ក្នង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​លើក​កំពស់​អនាម័យ​ជនបទ​១៣​វិច្ឆិកា​ឆ្នាំ​២០១៤ ក្រោម​ប្រធានបទ​(​វិន្និយោគ​លើ​អនាម័យ​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​យើង​)​។​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​

ឯកឧត្តម ម៉ី មគ្គ អភិបាលរង​ខេត្ត​ប៉ៃលិន និង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រីរាជការ សិក្សា​នុ​សិស្ស លោកគ្រូ​អ្នកគ្រូ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​​ទិវា​ជាតិ​លើក​កំពស់​អនាម័យ​ជនបទ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ឲ្យ​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​បាន​យល់ដឹង​ពី​សារៈប្រយោជន៍​និង​ភាពចាំបាច់​នៃ​ការធ្វើ​អនាម័យ​ដូចជា​ការធ្វើ​បង្គន់​អនាម័យ​ការ​លាងដៃ​នឹង​សាប៊ូ​មុនពេល​បរិភោគ​អាហារ និង​ក្រោ​ពេល​បន្ទរ​បង់​ការបរិភោគ​ទឹកស្អាត​ជាដើម​ដើម្បី​ទាំងអស់គ្នា​មាន​សុខ​ភាពល្អ​។​​3

លោកស្រី សោ មុន្នី​រ័ត្ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាន​មានប្រសាសន៍ថាៈ​បញ្ហា​អនាម័យ​នៅតែ​ជា​ក្តីកង្វល់​របស់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ហើយ​កែលំអរ​ស្ថានភាព​អនាម័យ​គឺជា​សមិទ្ធិផល​ដ៏​ធំធេង​ក្នុងការ​សំរេចបាន​នូវ​សុខភាព​និង​កំណើនសេដ្ឋកិច្ច ហើយ​បាន​កាត់បន្ថយ​អត្រា​ស្លាប់​របស់​កុមារ និង​ប្រយុទ្ធ​និង​ជម្ងឺឆ្លង​នានា​ដែល​បណ្ត​ល​មកពី​កង្វះ​អានា​ម័​យ​។​ដើម្បី​ឈានដល់​គោលដៅ​សុខភាព​នេះ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ដាក់ចេញ​ទស្សនៈវិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ហើយ​បាន​កំណត់ថា នៅ​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ត្រូវមាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ល្អ​ដែលមាន​អនាម័យ​ប្រកបដោយ​និរន្តរ៍ភាព​។​

ឯកឧត្តម ម៉ី មគ្គ​អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​អាន​សា​លិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ខ្លឹមសារ​ថាៈ​ថ្ងៃទី​១៣​វិច្ឆិកា​ឆ្នាំ​២០១៤​នេះ​គឺជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​មួយ​សំរាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក្នុងការ​ប្រារព្ធ​ទិវា​ជាតិ​លើក​កំពស់​អនាម័យ​ជនបទ​លើក​ទី​៥​។​កា​រៀបចំ​ប្រារព្ធ​ទិវា​នេះ​គឺ​ក្នុង​គោលបំណង​បន្ត​ជំរុញ​និង​បំផុស​ការយល់ដឹង​និង​ការយកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត​ក្នុង​ការលើក​កំពស់​អនាម័យ​ជនបទនិង ដើម្បី​ពង្រីក​វិសាលភាព​សេវា​អនាម័យ​ជនបទ​ឲ្យ​កាន់តែ​ទូលំ​ទាយ និង​បំផុស​ការយល់ដឹង​ផ្សព្វផ្សាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​ចំពោះ​កុលបុត្រ​កុល​ធិ​តា​ខ្មែរ​ឲ្យ​យល់ដឹង​ពី​តម្លៃ​នៃ​អនាម័យ​ដែលជា​កត្តា​សំខាន់​ដល់​ការលើកតម្កើង​សុខមាលភាព​សង្គម​និង​សេដ្ឋកិច្ចជាតិ​។​8

ក្នុងន័យនេះ រាជរដ្ឋាភិបាល​សូមអោយ​បងប្អូន​ប្រជាជន​ទាំងអស់ ចូលរួម​អនុវត្ត​អនាម័យ​ល្អ គឺ​ការសាងសង់ នឹង​ប្រើប្រាស់​បង្គន់​អនាម័យ ការលាង​សំ​អាត់​ដៃ​ជាមួយ​សាប៊ូ ក្រោយពេល​បន្ទោបង់ នឹង​មុន​បរិភោគ​អាហារ បរិភោគ​ទឹក​មាន​សុវត្ថិភាព​។9

ការអនុវត្ត​អនាម័យ​ល្អ​ធ្វើអោយមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​សុខភាព​ខ្លួន​យើង កូនចៅ​ក្រុមក្រួសារ​យើង នឹង​សហគមន៍​របស់​យើង​ទាំងមូល ដែលជា​ការរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​។​ចំពោះមុខ​នេះ​រាជរដ្ឋាភិបាល​នឹង​បន្ត​ផ្តោត​យកចិត្តទុកដាក់​លើ​ការអនុវត្ត​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ដែល​កិច្ចការ​នេះ​និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​លើក​កំពស់​សុខភាព​ប្រជាជន វឌ្ឍនៈភាព​សង្គម អភិវឌ្ឍន៍​ធនធានមនុស្ស និង​សេដ្ឋកិច្ច​ប្រកបដោយ​ចិ​រ​ភាព​។​4

ឈរលើ​ស្មារតី​រួម​នេះ​សំណូមពរ​ឲ្យ​បណ្តា​ក្រសួង ស្ថាន​ប័ន អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​លោកគ្រូ​អ្នកគ្រូ ក្មួយៗ​សិស្សានុសិស្ស បងប្អូន​ជនរួមជាតិ​ទាំងអស់​សូម​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ជំរុញ​និង​បង្កើន​ភាពជា​ម្ចាស់​ក្នុង​ការលើក​កំពស់​អនាម័យ​ឲ្យ​បានជា​ប្រចាំ និង​កាន់តែ​សកម្ម​ខ្លាំងក្លា​ជាង​មុន​ថែមទៀត​ទៅតាម​សមត្ថភាព និង​តាម​ផ្នែក​ជំនាញ​ក្នុង​ភាព​ឆ្នៃប្រឌិត​ដ៏​រស​រវើក​រៀងៗ​ខ្លួន ៕​ ​ ​5