ឯកឧត្តម ឈា ប៊ុនរិទ្ធ ជួបសំណេះសំណាលជាមួយបងប្អូនពលករ ជនភៀសសឹក

0

កំពង់ធំ÷ នារសៀលថ្ងៃអាទិត្យ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ នៅបរិវេណវត្តស្ពឺត្បូង ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុម

ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនពលករ-ពលការិនីចំណាកស្រុកដែលទើបត្រលប់មកពីប្រទេសថៃ ចំនួន ១០០នាក់ ក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានវត្តមានចូលរួមពីតំណាងប្រធានគណៈកម្មាធិការបក្សស្រុកស្ទោង គណៈកម្មាធិការបក្សឃុំម្សាក្រង និងប្រធានសាខាបក្សភូមិទាំង ១១ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ឈា ប៊ុនរិទ្ធ និងក្រុមការងារបាននាំយកនូវគ្រឿងឧបភោគ បរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងនិងអំណោយទឹកបរិសុទ្ធចំនួន១០០កេសរបស់សប្បុរសជនកូរ៉េ K-Water ចែកជូនដល់ពលករ-ពលការិនី ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម ត្រីងៀត ២គីឡូក្រាម ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ត្រីខ ៥កំប៉ុង និងទឹកបរិសុទ្ធ ១កេស។

ថ្លែងក្នុងកិច្ចសំណេះសំណាល ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រង បានគូសបញ្ជាក់អំពីអត្ថន័យនៃពាក្យថា «សន្តិភាព» ដែលជាការដង្ហោយហៅក្នុងពេលមានសង្គ្រាមកំពុងឆាបឆេះ គឺ «នៅពេលឃើញសង្គ្រាមទើបយល់អត្ថន័យ«អរគុណសន្តិភាព»។ នៅពេលមានសង្គ្រាម ទើបយើងដឹងគុណស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ដែលប្រជាពលរដ្ឋខ្មែរនៅតែបន្តគោរពស្រឡាញ់ គាំទ្រ និងជឿជាក់ក្នុងការការពារ និងថែររក្សាសន្តិភាពដែលរកបានដោយលំបាកឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។

ជាចុងក្រោយ ឯកឧត្តម ឈា ប៊ុនរិទ្ធ បានលើកទឹកចិត្តឱ្យពលករ-ពលការនីទាំងអស់ស្វែងរកឱកាសការងារក្នុងស្រុកជំនួសវិញ ដោយស្នើឱ្យអញ្ជើញទៅចូលរួមវេទិកាការងារស្តីពីការជ្រើសរើសកម្លាំងពលកម្ម និងផ្សព្វផ្សាយជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលគ្រោងនឹងធ្វើនៅសាលាឃុំម្សាក្រង នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ខាងមុខ៕