​កង្វល់​ពលរដ្ឋ​គ្មាន​ទី​ធ្សា​រ​កសិកម្ម​និង​បញ្ហា​ផ្ល​វ​ក្នុង​ដ្រុ​ក​ថ្មពួក ស្វាយចេក​ត្រូវបាន​លើកទ្បើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​

0

ខេត្តបន្ទាយមានជ័យបន្ទាយមានជ័យ​:​ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​៩​ខែ​ដើមឆ្នាំ​២០១៤​នា​ថ្ងៃទី​១៨​វិច្ឆិការ​២០១៤​ក្រោម​ការចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សា​និង​អិ​បាល​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ពលរដ្ឋ​មន្ត្រី​អាជ្ញាធរ​ដែនដី ក្រុមប្រឹក្សាឃុំ​សង្កាត់ ស្រុក​ក្រុង

លើកទ្បើង​ពី​កង្វល់​និង​សំណូមពរ​ជាច្រើន​អោយជួយ​ដោះស្រាយ​មានដូចជា​តម្លៃ​និង​ទីផ្សារ​កសិផល​ពិសេស​ស្រូវ ដំឡូង​មី​,​ការស្តារ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន​លូ ទំនប់​ប្រឡាយ​អាង​ទឺ​ក សាលារៀន ការភ្ជាប់​បណ្តាញអគ្គីសនី​និង​តម្លៃ​សមស្រប ការដោះស្រាយ​ទំនាស់​ដីធ្លី ការដោះស្រាយ​បញ្ហា​នានា​ទាក់ទិន​ជីវភាព ការលើកកម្ពស់​សុខភាព ការទទួលបាន​ការរៀន​សូត្រ​មានគុណ​ភាព ការផ្តល់​ដី​ដាំ​ដុះ​និង​ការវាស់វែង​បង្ហើយ​ដីធ្លី​តាម​បទបញ្ជា​០១ បប ការធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ បញ្ហា​មិន​ប្រក្រតី​មួយចំនួន​។photo 1

លោក​អ៑ុង​អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ថ្លែង​បើក​និង​បិទ​វេទិកា​ដោយ​កត់សម្គាល់ថា​: េ​វ​ទិ​កា​មាន​សារ​:​សំខាន់​សម្រាប់​លើកកម្ពស់​គណនេយ្យភាព​តម្លាភាព និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរការ​អភិបាលកិច្ច​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​លោក​អ៑ុង អឿន​បន្តថា វេទិកា​បានផ្តល់​នូវ​របាយការណ៍​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​៩​ខែ​ដើមឆ្នាំ​ក្នុងការ​ឆ្លើយតប​ជាមួយ​ម្ចាស់ឆ្នោត​គឺ​ពលរដ្ឋ​ក្នុង​ខេត្ត​និង​អោយមាន​ការ​ពិ​។​​photo 2

លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បានបង្ហាញ​ពី​សកម្មភាព អនុវត្ត​ការងារ​គ្រប់​វិស័យ​ក្នុង​ខេត្ត ដែល​ហុច​ផល​វិជ្ជមាន ច្រើន​លើសលុប​។ លោក និង​ប្រធាន​មន្ទីរ អង្គភាព អភិបាលស្រុក ក្រុង ក៏បាន​ឆ្លើយ​នឹង​កង្វល់ សំណូមពរ និង​សំណួរ​របស់​មន្ត្រី​មូលដ្ឋាន និង​ពលរដ្ឋ ទៅតាម​កាលានុវត្តភាព​មុខជំនាញ ទីកន្លែង អ្នក​ត្រូវ​ឆ្លើយតប ឬ​ដោះស្រាយ​និង​លទ្ធភាព​។​​ចំពោះ​បញ្ហា​ដែល​ពលរដ្ឋ​ក៍​ដូច​អាជ្ញាធរ​មូលដ្ឋាន​បាន​លើក​ក្នុងនោះ​មានដូចជា​សុំអោយ​កសិផល​របស់​ពួកគាត់​ធ្វើបាន​សុំ​អោយមាន តម្លៃ​សមស្រប ហើយ​មាន​ទីផ្សារ​សំរាប់​លក់​ចេញ ពិសេស​ស្រូវ ដំឡូង​មី ទាំង​ក្នុងស្រុក និង​ទាំង​ក្រៅ​ស្រុក ពុំមែន​មានតែ​ប្រទេស​ថៃ និង​វៀតណាម ប៉ុណ្ណោះ​ទេ​។image

ឯ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ក្រោយពី​ទឹកជំនន់​និង​រដូវវស្សា​កន្លងទៅ​ធ្វើ​អោយ​ផ្លូវលំ​ជាច្រើន​រង​ការ​ខូច កន្លែង​ខ្លះ​ធ្វើ​ទ្បើង​វិញ​ឯ​ភា​ច្រើន​មិនទាន់​បានធ្វើ​ទ្បើង​វិញ​នោះ​រួមទាំង​ស្ពាន​លូ ទំនប់ ប្រឡាយ អាងទឹក ដែល​ខូចខាត ឬ​ត្រូវការ​ថ្មី ការជួសជុល ការសង់​ថ្មី​សាលារៀន ត្រូវបាន​ឆ្លើយតប​។​​ឯ​បញ្ហា​ដែល មិនទាន់បាន​ភ្ជាប់​បណ្តាញ​អគ្គិសនី និង​តម្លៃ​សមស្រប ទៅតាម​ច្រកល្ហក​ក៏បាន​នឹង​កំពុង​ធ្វើ ហើយ​អាច​និយាយថា​នៅ​ឆ្នាំ​២០១៥-១៦ ដ៏​ខ្លី​ខាងមុខ នៅ​ខេត្ត​នេះphoto 4

នឹងមាន​អគ្គិសនី​ប្រើប្រាស​គ្រប់​ភូមិ ដោយ​ទ្បែ​ក​បញ្ហា​ពិបាក​ក់​ដូរ​កសិផល នៅ​ព្រំដែន ពាក់ព័ន្ធ​នគរបាល​ព្រំដែន​៨០៧ ឈ្លោះ​គ្នាឯង និង​មិន​ស៊ីសង្វាក់​នឹង​យោធា នៅ​ស្រុក​ថ្មពួក បង្ក​ការ លំបាក​ដល់​ពលរដ្ឋ ល​ខេត្ត​ស្នើអោយ​បញ្ជូន​សារ ទៅ​លោកស្នងការ ដោះស្រាយ​។photo 3

រីឯ​ករណី​ទាហាន​វិស្វកម្ម ធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ​ហើយ មិន​ដោះស្រាយ​ផលប៉ះពាល់​នឹង​ពលរដ្ឋ ក៏​ជម្រុញ​អោយទទួល​ខុសត្រូវ​ រាល់​បញ្ហា​ដទៃទៀត​ខេត្ត​កំពុងតែ​អនុវត្ត​និង​ធ្វើ​ក្រោយពី​ទទួលបាន​សំណូមពរ​នេះ​៕​