ខេត្ត​ព្រះសីហនុ​ទទួល​ស្វា​គម​ន៏​នាវា​យុវជន​អាស៊ាន​ឆ្នាំ​២០១៤

0

​ខេត្ត​ព្រះសីហនុៈ​នាវា​យុវជន​អាស៊ាន​ហៅថា​ស៊ែ​ប​SSEAYP​បាន​ចូល​ចត​ដល់​កំពង់ផែរ​ស្វ​យ័​ត្ន​ក្រុងព្រះសីហនុ​ហើយ​នា​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ​ក្រោម​កិច្ច​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​រួមជាមួយ​មន្ត្រីរាជការ​ម​ន្ទីរ​អង្គភាព​ក្នុង​ខេត្ត​និង​ក្រុមយុវជន​សហភាព​សហ​ព​ន្ធ័​យុវជន​

កម្ពុជា​ជាច្រើនរូប​ដឹកនាំ​ដោយ​លោក​ហ៊ុន​ម៉ា​នី​ផងដែរ​។​​20141119_103529

ក្រោយពីរ​នាវា​ចូល​ចត​ដល់​កំពង់ផែ​ភា្ល​មគ​ណះ​ប្រតិភូ​ដឹកនាំ​ក្រុមយុវជន​អាស៊ាន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ដែល​បានទទួល​ស្វា​គម​ន៏​ចំពោះ​ដំណើរ​ទស្សនៈកិច្ច​របស់​យុវជន​អាស៊ាន​ក្នុង​កម្មវិធី​យុវជន​អាស៊ី​អា​គ្នេ​យ៏​នេះហើយ​លោក​ក៏​សង្ឃឹម​ផងដែរ​ថា​តាមរយះ​ការចូល​ចត​នាវា​អាស៊ាន​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃនេះ​នឹងធ្វើ​អោយ​យុវជន​ក្នុង​តំបន់​ទាំងអស់​ក៏ដូចជា​យុវជន​ជប៉ុន​បាន​ស្គាល់​កាន់តែច្បាស់​អំពី​កម្ពុជា​។​20141119_105538

.​មាន​ប្រសា​ស​ន៏​ជា​កិច្ច​ស្វា​គម​ន៏​នាវា​យុវជន​អាស៊ាន ក្នុង​កម្មវិធី​យុវជន​អាស៊ី​អា​គ្នេ​យ៏ និង ជប៉ុន នា​ឪ​កាស​នោះ​លោក​ឈិ​ត​សុខុន​បាន​មានប្រសាសន៍ថា​ក្នុងនាម​ឯកឧត្តម​ជួស​មុ​អោយ​រាជរដ្ឋាភិបាល​ជាពិសេស​ជួសមុខ​អោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់​លោក មាន​មោតនៈភាព​យ៉ាងខ្លាំង ក្នុងការ​ស្វា​គម​ន៏​ចំពោះ​ដំណើរ​ទស្សនៈកិច្ច​របស់​យុវជន​អាស៊ាន​ដែល​បាន​មកដល់​ទឹក​ខេត្ត​ព្រះសីហនុ​នាពេលនេះ​។​20141119_105709

.​កម្មវិធី​យុវជន​អាស៊ី​អា​គ្នេ​យ៏​និង​ជប៉ុន​ហៅថា​ស៊ែ​ប​SSEAYP​គឺជា​វេទិការ​ដ៏​សែន​វិសេសវិសាល​មួយ​សម្រាប់​យុវជន​ទាំងអស់​ដើម្បី​កសាង​សហគម​ន៏​និង​វប្ប​ធ​ម៏​ចម្រុះ​ជាតិ​សាស​ន៏​ក្នុង​គោលដៅ​យកឈ្នះ​នៅ​រាល់​គ្រប់​ឧបសគ្គ​និង​ភាពលំបាក​ទាំងឡាយ​។​នេះ​គឺជា​ប្រតិការ​ណ៍ដ៍​មាន​សារៈសំខាន់​ណាស់​ដែល​ក្រុមយុវជនៗ​គ្រប់​ជាតិ​សាសន៍​បានរៀបចំ​ខ្លួន​ជាស្រេច​ក្នុងការ​រួមចំណែក​កសាង​ប្រទេស​របស់​ខ្លូន​រួចទៅហើយ​ទាំង​ជា​លក្ខ​ណះ​បុគ្គល​ក្តី​និង​ជាល​ក្ខ​ណះ​សហគម​ន៏​ក្តី​។​20141119_110126

លោក​អភិបាល​បាន​បន្តថា​ស្ថិតក្នុង​ឪ​កាស​នៃ​ការធ្វើតំណើរ​ទស្សនា​នៅ​ជុំវិញ​ប្រទេស​នានា​ជាច្រើន​តាម​នាវា​ដ៏​ស្រស់ស្អាត​នេះ​គឺជា សកម្មភាព​មួយ​ដ៏​មាន​អត្ត​ន័យ​និង​ជា​ដំណើរ​ដែលមាន​ម្តងគត់​ក្នុង​មួយជីវិត​ដែល​បង្កប់​ទៅដោយ​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​និង​មានតម្លៃ​សម្រាប់​អ​នាគ​ត់របស់​យុវជន​ទាំងអស់​ដោយ​លោក​សង្ឃឹមថា​យុវជន​ទាំងអស់​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ប្រើប្រាស់​ឪ​កាស​នឹង​ពេលវេលា​នេះ​ដើម្បី​ចាប់យក​សកម្ម​ភាពល្អៗ​មួយចំនួន​ដើម្បី​បង្កើត​អនុ​ស្សាវ​រី​យ៏​សប្បាយ​។​

.​គូរ​បញ្ជាក់​ផងដែរ​ថា​នាវា​នេះ​ចូល​ចត​រយពេល​៥​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទិ​១៩​រហូត​ទៅដល់​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ដោយ​ចាក​ចេញពី​កម្ពុជា​និ​បន្តទៅ​ប្រទេស​ឌី​យាន់​ម៉ា​និង​ឥ​ណ្តូ​នេ​ស៊ី​ទើប​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​៕​