ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានទទួល​សម្ភារ​:​សង្គ្រោះ​និង ពន្លត់​អគ្គិភ័យ​ពី​ក្រុមហ៊ុន​ព្រលានយន្តហោះ​កម្ពុជា​

0

​សៀមរាប : នា​រសៀល​ថ្ងៃទី​២១​ខែវិច្ឆិកា​នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រារព្វ​ពិធី​ប្រគល់​ទទួល​នូវ​សម្ភារ​:​សង្គ្រោះ​និង ពន្លត់​អគ្គិភ័យ​ពី​ក្រុមហ៊ុន​ព្រលានយន្តហោះ​កម្ពុជា​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។ ក្រោម​វត្តមាន​ទទួល​សម្ភារ​:​នេះ​ពី​សំណាក់​លោក​

វរសេនីយ៍ឯក សំ សុជាតិ ស្នងការរង​ទទួល​ការងារ​អាវុធជាតិផ្ទុះ​និង​អគ្គិភ័យ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ព្រមទាំង​មាន​វត្តមាន​អស់លោក​ជានា​យ នាយរង​ការិយាល័យ​ជំនាញ​និង​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត​បាន​ចូលរួម​ផងដែរ ។DSC_0008

ក្នុងនាម​ស្នងការ​នគរបាល​ខេត្តសៀមរាប​លោក​វរសេនីយ៍ឯក សំ សុជាតិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ការចូលរួមចំណែក​យ៉ាងសំខាន់ និង​ចូលរួម​លើ​កម្ពស់​ក្នុងការ ការពារ ថែរក្សា​សន្តិសុខ សុវត្ថិភាព អោយបាន​កាន់តែ​ល្អប្រសើរ​ថ្វេ​រ​ដងដោយ​ឆ្លើយ​ប​តទៅ​តាមរយះ​នៃ​ការ​ជួញ​ឩ​ប​ត្ថ​ម​នូវ​សម្ភារ​:​ទាំងនេះ​ពី​ក្រុមហ៊ុន​ព្រលានយន្តហោះ​កម្ពុជា​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។DSC_0013

មក​ប្រគល់ជូន​ដល់​ការិយាល័យ​ជំនាញ​ក្នុង​គោលបំណង​ដើម្បី​ទុក​សម្រាប់​យកទៅជួយ​សង្គ្រោះ​ក្នុងពេល​ដែលមាន​ឩ​ប​ទ្ទ​វ​ហេតុ​អគ្គិភ័យ​ដែល​បាន​កើតមានឡើង​នៅក្នុង​ខេត្តសៀមរាប អោយបាន​ទាន់ពេលវេលា​ផងដែរ ៕ លោក  ខេង ខេមរា​