ប្រជាពលរដ្ឋ​ចំនួន​១៥៥​គ្រួសារ​ទទួល​ការសង្គ្រោះ​បន្ទាន់​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​

0


​ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ចំនួន​១៥៥​គ្រួសា ក្នុងស្រុក​គងពិសី ទទួលបាន​ការសង្គ្រោះ​បន្ទាន់​ជា​គ្រឿង​1​ឧប្បភោគបរិភោគ ពី​សាខា​កាកបាទក្រហម កម្ពុជា ខេត្តកំពុងស្ពឺ នៅ​បរិវេន​វត្ត​ព្រៃ​ត្រាច ឃុំ​អង្គ​ពពេល ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ ។​

​លោក​ម៉ា សាវ៉ាត អភិបាលស្រុក​គងពិសី ជា​ប្រធាន​កិ​តិ​យស អនុសាខា​កាក បាទ​ក្រហម​ស្រុក​បានធ្វើ​របាយ​ការ​ស្តីរ​ពី​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការរីកចំរើន ការបង្ករ​បង្កើន​ផល​ស្រូវ​រដូវវស្សា របស់​ប្រជាពលរដ្ឋ​ទូរ​ទាំង​ខេត្ត​ស្រុក​គងពិសី ។ លោក​បាន​បន្តថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ស្រុក​គងពិសី​មាន​ភាព​រីក​យ៉ាងខ្លាំង ទាំង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ផ្លូវ​ច្ន​ល់ ស្ពាន​ជាដើម ។​10552402_1567219646847216_3829440587410467415_n

​លោក​អភិបាលស្រុក​បន្តថា ក្នុង​រដូវវស្សា​ឆ្នាំនេះ ប្រជាកសិករ​ក្នុងស្រុក​បាន​ប្រឈមមុខ ភាពរាំងស្ងួត ហើយ​ការបង្ករ​បង្កើន​ផល មិនបាន​គ្រប់​តាម​ផែនការ​ឡើយ ព្រោះ​ភ្លៀង​ធ្លាក​ឮ​មិនបាន​គ្រប់គ្រាន់ បណ្តាលឱ្យ​ការដក​ស្ទូង​មានការ​យឺតយ៉ាវ ។ លោក​បន្តថា​បច្ចុប្បន្ន​ស្ទូង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ហិច​តា កំពុង​ប្រឈមមុខ​បញ្ហារ​ខ្វះខាត​ទឹក​ទៀត ។ ប្រសិនបើ​គ្មាន​ភ្លៀង​ជូន​ចុងរដូវ​វស្សា​នេះ​ទេ វា​អាចធ្វើឱ្យ​ស្រូវស្កក​ខូចខាត​ជាក់​ជាមិនខាន ។​

​លោក​អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​កិ​តិ​យស សាខា​កាកបាទក្រហម កម្ពុជា ខេត្តកំពង់ស្ពឺ បាន​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​ទាំងបី ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ពី​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាកា​នយោបាយ​ឡើយ ។

លោក​បន្តថា ថ្នាក់ដឹកនាំ​ប្រមុខ​រដ្ឋាភិបាល បាន​យកចិត្តទុកដាក់ អាណិត​ស្រលាញ់ និង​យក ពិសេស​កាកបាទក្រហម​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ាន្នី ហ៊ុន សែន ខិតខំ​ប្រឹងប្រែង​ទាំង​កំលាំងកាយ​ចិត្ត គៀងគរ​រក​មូលនិធិ​ដើម្បី​ឆ្លើយតប​ទៅ​និង​វិស័យ​មនុស្សធម៌​ដល់​ជនពិការ មនុស្ស​ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេ​ដ៏ និង​អ្នក​ជួបប្រទះ​ការខ្វះខាត និង​ជន​ងាយ​រងគ្រោះ​ផ្សេងទៀត ដោយ​មិនបាន​ប្រកាន់​នៅ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។ ​ ​លោក​អភិបាលខេត្ត​កំពង់ស្ពឺ បានលើកឡើង​ទៀតថា ការរីកចំរើន អភិវឌ្ឍ​ន៏ ផ្លូវ ថ្នល់ ស្ពាន ទឹក ភ្លើង សម្រាប់​ឱ្យ​ប្រពល​រដ្ឋ ប្រើប្រាស​សព្វថ្ងៃនេះ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​យក​អស់កំលាំង​កាយ​ចិត្ត របស់​ប្រមុខ​រដ្ឋាភិបាល កម្ពុជា ។

ក្នុងនោះ​លោក​បាន​ផ្តាំផ្ញើរ តាស់​តឿន​រំលឹក ដល់​ជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ទប់​ស្តា​ត់រា​ល់លេង​ល្បែងស៊ីសង គ្រប់​ប្រភេទ ការជួញដូរ​ផ្លូវភេទ គ្រឿងញ្ញៀន អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ បញ្ហា​សិទ្ធ​កុមារ និង​រឹតបណ្តឹង​ច្បាប់​ចរាចរ​ណ៏ ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់ និង​រងរបួស ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​ខាតបង់​ថវិកាជាតិ​រាប់លាន​ដុល្លា​ក្នុង​មួយឆ្នាំៗ ។​​

អំណោយ​ដែល​ត្រូវ​ផ្តល់ជូន ប្រជាពលរដ្ឋ​ទាំង ១៥៥​គ្រួសារ​នោះ រួមមាន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​០១​កេស ត្រីខ​១​យួ ទឹកត្រី ទឹកស៊ីអ៊ីវ​១​យួ ប្រេងឆា​១​ដប​ធំ ថវិកា​ចំនួន​១​ម៉ឺន​រៀល ព្រមទាំង​ប្រគេន ដល់ ព្រះចៅអធិការ វត្ត​ព្រៃ​ត្រាច នូវ​សម្ភារៈ​មួយចំនួន ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅហើយ​ផងដែរ ៕