​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ព្រៃឈើ​

0

​ខេត្ត​ព្រះសីហនុ ​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ព្រៃឈើ នៅ​ស្រុក​ព្រៃនប់ ដោយមាន​ការចូលរួម​ពី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា​ភូមិ ឃុំ លោកគ្រូ

អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ។ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ និង​ជា​តំណាង​ដ៌​ខ្ពង់ខ្ពស់​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច ។​IMG-20141120-WA0008

​ឯកឧត្តម ស៊ុំ រុំ បាន​មាន​ប្រសា​ស​ន៌​សំណេះសំណាល កោតសរសើរ​ការខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការរៀបចំ​ផ្សព្វផ្សាយ​ច្បាប់​ស្ទី​ពី​ព្រៃឈើ ក្នុង​គោលបំណង​ស្វែងយល់​កាន់តែច្បាស់​អំពី​សិទ្ធិ និង​ករណី​កិច្ច​របស់ខ្លួន ដើម្បី​អនុវត្ត​បន្ត​នូវ​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព និង​ឆ្លុះបញ្ចាំង​ឪ្យ​ឃើញ​ពី​ការ​បេ​ជ្ញា​ចិត្ត​ដ៌​មុតមាំ​ក្នុងការ​ចូលរួមចំណែក ការពារ​ធនធាន​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥ នៃ​រដ្ឋសភា ដែល​បាន​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់​លើ​ការធានា​ឪ្យ​បាន​នូវ​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព តាមរយះ​ការបង្កើតឡើង​នូវ​គោលនយោបាយ​គ្រប់គ្រង​ព្រៃឈើ និង​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​ន៌​សហគម​ន៌​ព្រៃឈើ​មួយ​រឹងមាំ មាន​តម្លាភាព ព្រមទាំង​មានការ​គ្រប់គ្រង​ដោយផ្ទាល់​របស់​អាជ្ញាធរ និង​ប្រជាពលរដ្ឋនៅក្នុង​តំបន់ ។​

​ឯកឧត្តម មាន​ប្រសា​ស​ន៌​បន្តថា ព្រៃឈើ​ជា​សម្បត្តិ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ហើយ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការផ្តល់​ជា​ចំណូល​សម្រាប់​កិច្ច​អភិវឌ្ឍ​ន៌​សេដ្ឋកិច្ចជាតិ ឪ្យ​ទទួលបាន​ការរីក​ចំ រើ​ន ពិសេស​ជាងនេះទៀត ព្រៃឈើ​ជា​ធនធាន​មួយ​យ៉ាង​សំខាន់បំផុត​សម្រាប់​ជីវិត​មនុស្ស សត្វ ជីវសាស្ត្រ​ចម្រុះ និង​ធ្វើ​ឪ្យ​មាន​លំនឹង​ធម្មជាតិ ។ ព្រៃឈើ​ជា​ដំបូល​ធ​ម​ជាតិ ក្នុងការ​ការពារ​ស្រទាប់ផែនដី ហើយ​ក៌​មាន​តួនាទី​សំខាន់​ផងដែរ​ក្នុង​ការធ្វើ​សំយោគ​ជាមួយ​កាំរស្មីព្រះអាទិត្យ និង​ស្រូបយក​នូវ​ឧ​ស្ម​ន័​កាបូ​និ​ច និង​ជាតិពុល ។IMG-20141120-WA0007

ការបាត់បង់​ព្រៃឈើ​និង​ធ្វើ​ឪ្យ​ផែនដី​ក្លាយជា​វាល​ហោ​ឋាន មានន័យ​ស្មើនឹង​បាត់បង់​សត្វលោក រួមទាំង​មនុស្ស​ផងដែរ ព្រោះ​ព្រៃឈើ​គឺជា​ជម្រក ជា​ប្រភព​ចំណី និង​ជា​ប្រភព​ឪ​សថ​សម្រាប់​មនុស្ស សត្វ​គ្រប់​ប្រភេទ ព្រមទាំង​ជា​រនាំង​ធម្មជាតិ​សម្រាប់​ទប់ទល់​នឹង​ខ្ស​ល់​ព្យុះ​ផងដែរ ។ កន្លងមក​មានការ​ខិតខំ​ប្រឹងប្រែង​ពី​សមត្ថកិច្ច អាជ្ញាធរ ក្នុងការ​ទប់ស្កាត់​យ៉ាងណាក្តី ក៌​យើង​នៅតែ​សង្កេតឃើញ​មាន​សកម្មភាព​បំភ្លិច​បំផ្លាញ​ព្រៃឈើ​របស់​មនុស្ស​មួយចំនួន ដូចជា​ការទន្ទ្រាន​យក​ដីព្រៃ​ធ្វើជា​ស្រែចំការ កា​ចាប់ដី​យកមក​ធ្វើជា​កម្មសិទ្ធិឯកជន​ដោយ​ខុសច្បាប់ ជាហេតុ​ធ្វើ​ឪ្យ​ព្រៃឈើ​ធ្លាក់ចុះ​គួរ​ឪ្យ​ព្រួយ​បារ​ម្ម​ណ៌ ។IMG-20141120-WA0011

ដោយ​មើលឃើញ​ភាពហិនហោច​នៃ​ធនធាន​ព្រៃឈើ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើការ​កែទម្រង់​វិស័យ​ព្រៃឈើ​ជា​បន្តបន្ទាប់​តាមរយះ​ការបង្កើតឡើង​នូវ​យន្តការ​ជាច្រើន ពិសេស​យន្តការ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ​នានា​សំដៅ​ការពារ ដកហូត ដាំ​បន្ថែម និង​គ្រប់គ្រង​អាជីវកម្ម​ដី​សម្បទាន​ព្រៃឈើ ព្រមទាំង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នានា ដើម្បី​រួមចំណែក​ថែរក្សា ការពារ​ព្រៃឈើ​ឪ្យ​បាន​គង់វង្ស​ទុកជា​កេ​រ្ត៍​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត ។

​ឯកឧត្តម ក៌​បាន​សំណូមពរ​ដល់​អាជ្ញាធរ​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ព្រៃឈើ​ដល់​ប្រជាពលរដ្ឋ ឪ្យ​បាន​យល់ដឹង​អំពី​ច្បាប់ និង​សា​រះ​សំខាន់​នៃ​ព្រៃឈើ ព្រោះ​កង្វះខាត​នៃ​ការយល់ដឹង​អាចជា​ប្រភព​នៃ​ការប្រព្រឹត្ត​បទល្មើស​ការកាប់បំផ្លាញ​ព្រៃឈើ​ជាដើម​នៅតាម​មូលដ្ឋាន ៕