ឧត្តមសេនីយ៍ត្រី មាស យ៉ត​ ដឹកនាំសហការីចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ថៃ ដានិត ដែលកំពុងសម្រាកព្យាបាលជំងឺក្រោយចេញពីមន្ទីរពេទ្យ

0

កំពង់ធំ÷ ក្រោមការដឹកនាំរបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម ។

នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥  លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ  ដែលកំពុងសម្រាកព្យាបាលជំងឺក្រោយចេញពីមន្ទីរពេទ្យ នៅគេហដ្ឋានស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុង ស្ទឹងសែន​ ខេត្តកំពង់ធំ​។

នាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បាន​ទឹកចិត្តដល់លោក វរសេនីយ៍ទោ ថៃ ដានិត និងក្រុមគ្រួសារឱ្យមានស្មារតីរឹងមាំឡើងវិញ តមចំណីអាហារ និងឧស្សាហាត់ប្រាណឱ្យបានទៀងទាត់ ពិសារថ្នាំគោរពតាមវេជ្ជបញ្ជាគ្រូពេទ្យ និងសម្រាកឱ្យបានគ្រប់គ្រាន់។ ជាពិសេសសូមជូនពរឱ្យដល់លោក វរសេនីយ៍ទោ ថៃ ដានិត និងក្រុមគ្រួសារជួបតែសុខភាពល្អ និងឆាប់ជាសះស្បើយនឹងបានវិលចូលបម្រើការងារក្នុងអង្គភាពវិញ។

សូមបញ្ជាក់ផងដែរថា ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីបាននាំយកថវិការចំនួន៤,០០០,០០០រៀល (បួនលានរៀល)និងគ្រឿង​ឧបភោគបរិភោគ មួយចំនួន ជូនដល់លោកវរសេនីយ៍ទោ ថៃ ដានិត ផងដែរ។