ខេត្តព្រះសីហនុ៖កាស៊ីណូQueenCoដែលមានថៅកែជាជនជាតិអ៊ីស្រាអែល ត្រូវបានគេមើលឃើញថា ហាក់មិនមានភាពប្រាកដប្រជាក្នុងការសហការជាមួយសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុនោះឡើយពោលគឺ បញ្ហារមួយចំនួនដែលបានកើតឡើងកន្លងមកត្រូវបានគេព្យាយាមលាក់បាំងយ៉ាងស្ងាត់ស្ងៀម។

ជុំវិញបញ្ហារដែលបានលើកឡើងខាងលើនេះ ត្រូវបានប្រភពព័ត៏មានដែលអាចយកជាការ លូចខ្សិបប្រាប់ឲ្យដឹងថានៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២៥នេះគណៈបញ្ជាការឯកភាពខេត្ត បានចុះធ្វើការឆែកឆេរ នៅក្នុងសណ្ឋាគារឃ្វីនកូ បន្ទាប់ពីមានទូរសព្ទcall ចូលប្រព័ន្ធhotline នៃអគ្គស្នងការនគរបាលជាតិពាក់ព័ន្ធករណី ជនជាតិកូរ៉េចំនួន០៤នាក់ជួបបញ្ហារត្រូវការជំនួយ។ ប៉ុន្តែក្រោយខណៈបញ្ជាការឯកភាពខេត្តចុះធ្វើការឆែកឆេ ពុំបានឃើញបទល្មើសដូចការcallចូលក្នុងប្រព័ន្ធhotlineឡើយ.ព្រោះក្រោមការឆែកឆេរគឺពុំមានឃើញវត្តមានជនជាតិកូរ៉េនោះទេ។ហើយបញ្ហារនេះក៏មានកិច្ចសន្យា រវាងលោក ឱម ឩស្សាហ៍ តំណាងម្ចាស់ កាស៊ីណូQueenCo និងសមត្ថកិច្ចដែលបាន ចុះទៅត្រូតពិនិត្យ ដោយអះអាងថានៅក្នុងសណ្ឋាគារនិងកាស៊ីណូឃ្វិនកូ គឺពុំមាន ជនជាតិកូរ៉េនិងឬជនជាតិជប៉ុន ស្នាក់ នៅនោះទេ។

បញ្ហារនេះគឺផ្ទុយទៅនិង អ្វីដែលដែលស្នងការដ្ឋានគបាលខេត្តព្រះសីហនុបានចេញសេចក្តី ប្រកាស ព័ត៏មានថានៅយប់ថ្ងៃទី ២០ខែតុលា មានករណីជនជាតិកូរ៉េធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ដោយក្នុងនោះសមត្ថកិច្ចបានបញ្ជាក់យ៉ាងថា ជនរងគ្រោះ ឈ្មោះ KIM SANGYONG ភេទប្រុស ជនជាតិកូរ៉េ ថ្ងៃខែឆ្នាំកំណើត០១-មករា-១៩៦៧ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ M901C9298 មានសុព លភាពត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០៣៣ ជាភ្ញៀវស្នាក់នៅក្នុងសណ្ឋាគារ QueenCoស្ថិតនៅក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។ដោយជនរងគ្រោះបានស្នាក់នៅក្នុងសណ្ឋាគារ QueenCoរយៈពេល ១១ថ្ងៃមកហើយ។ នេះអាចបញ្ជាក់ថា អ្នកគ្រប់គ្រងសណ្ឋាគារនិងកាស៊ីណូQueenCoនេះមានភាពលាក់ បាំងជា មួយនិងសមត្ថកិច្ចជុំវិញវត្តមានជនជាតិកូរ៉េ។ ដោយមិនដឹងថា ការព្យាយាមលាក់បាំងបែបនេះក្នុងគោលបំណង អ្វី នោះទេ ពោលគឺ លោកឱម ឩស្សាហ៍ ដែលតំណាងម្ចាស់ កាស៊ីណូQueenCo ទើបធ្វើកិច្ចសន្យាជាមួយសមត្ថ កិច្ច នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៥ បញ្ជាក់និងអះអាងថា គ្មានវត្តមានជនជាតិកូរ៉េស្នាក់នៅ បែរជានៅថ្ងៃទី ២០ខែតុលា ឆ្នាំ ២០២៥ មានជនជាតិកូរ៉េម្នាក់ចងកសម្លាប់ខ្លួន ទៅវិញ ហើយជាភ្ញៀវស្នាក់នៅរយៈពេល១១ថ្ងៃ មកហើយ។ ជុំវិញករណីនេះផងដែរ លោក ឱម ឩស្សាហ៍ តំណាងម្ចាស់សណ្ឋា គារនឹងកាស៊ីណូឃ្វីនគូ ដែលមានថៅកែជាជនជាតិអ៊ីស្រាអែលនោះបានបញ្ជាក់ថា.ចំពោះកិច្ចសន្យាណាមួយលោកពុំអាចឆ្លើយបានទេ បើអស់លោកសារព័ត៌មានចង់ដឹងសូមទទួលសមត្ថកិច្ចចុះ៕

នាគសមុទ្រ




































