អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានចាត់ទុកអ្នកសារព័ត៌មាន គឺជាដៃគូរដ៏សំខាន់ក្នុងការពាំនាំព័ត៌មានពិតពីមូលដ្ឋាន ទៅកាន់ថ្នាក់ជាតិ !

0

ខេត្តព្រះវិហារ៖ លោក គឹម ចាន់បញ្ញា បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះវិហារ បានចាត់ទុកអ្នកសារព័ត៌មាន គឺជាដៃគូរដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តទាំងមូល»។

ការលើកឡើងបែបនេះរបស់ លោកអភិបាលរងខេត្ត នៅក្នុងពិធីប្រកាសបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំរុញការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តព្រអវិហារ។

លោក គឹម ចាន់បញ្ញា បានជំរុញយ៉ាងទទូចដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ដោយពិចារណាឱ្យបានម៉ត់ចត់ និងផ្ទៀងផ្ទាត់ព័ត៌មានពិត ឱ្យច្បាស់លាស់សិន មុននឹងសម្រេចចិត្តចែករំលែក ដើម្បីទប់ស្កាត់ការរីកសាយភាយ នៃព័ត៌មានក្លែងក្លាយ។

លោកបានបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីធ្វើឲ្យជាពលរដ្ឋឌីជីថលល្អ ការពាសង្គម និងរួមចំណែក ដល់ចក្ខុវិស័យកម្ពុជា សម្រាប់ឆ្នាំ២០៥០៕ ដោយ៖ឡុង សំបូរ