មណ្ឌលគិរី៖ មនោម្យ រួមទាំងសិស្សសាលាដែលជាក្មេងកំព្រាបានធ្វើឡើងជាប់ៗគ្នារយះពេល២ថ្ងៃមកហើយចាប់ពីថ្ងៃទី ២២ ២៣ ខែវិច្ឆិការ ឆ្នាំ២០១៤ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។លោក ទូច ស៊ីណា ប្រធានការិយាល័យយុវជននិងកីឡា នៃមន្ទីរអប់រំខេត្តមណ្ឌលគិរី បាន
ប្រាប់អ្នកយកព័ត៍មានយើងអោយដឹងថា ចលនានៃការចូលរួមធ្វើការបោសសំអាតក្រុងនេះជាទូទៅធ្វើនៅរៀងរាល់ថ្ងៃ សៅរ៍ និងអាទិត្យ ថ្ងៃសៅរ៍គឺធ្វើនៅពេលម៉ោងពលកម្ម ហើយការដឹកនាំធ្វើយុទ្ធនាការនេះគឺដឹកនាំដោយលោកផ្ទាល់ក្នុងគោលបំណងធ្វើអោយពួកគាត់ចសិស្សហ្នឹង បានយល់ពីការចូលរួមជួយដល់សង្គម ក្នុងនោះវាអាចធ្វើអោយក្រុងរបស់យើងស្អាតដើម្បីទទួលបានការគាំទ្រពីសណាកភ្ញៀទេសចរណ៍ជាតិនិងអន្តរជាតិ ។
ជាងនេះទៅទៀត ដូចជាធ្វើអោយពួកគេ(សិស្ស)អោយមានទំលាប់ជួយធ្វើការពលកម្មទាំងក្នុងសង្គមនិងនៅក្នុងគ្រួសាររបស់ពួកគាត់ផ្ទាល់ខ្លួនទៀតផង ។ ចលនានេះលោក ទូច ស៊ីណា ប្រធាន យុវជន និងកីឡា នៃមន្ទីរអប់រំខេត្ត បានបន្តទៀតថា នៅពេលខាងមុខ តៗទៀតលោកនិងដឹកនាំយុទ្ធនាការនេះរហូតដើម្បីផលប្រយោជន៍ដល់សង្គមនិងបញ្ជៀសពួកគេកុំអោយនាំគ្នាប៉ះពាល់គ្រឿងញៀនផងដែរ ។
ចុងក្រោយលោកក៍បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមអាជីវករទាំងអស់អោយជួយចូលរួមក្នុងការរួមគ្នាជួយធ្វើការសំអាតក្រុងផង ក៍ដូចជាទីរមណីយ៍ដ្ឋាននានាគ្រប់ទីកន្លែងដើម្បីជាការទាក់ទាញដល់អ្នកទេសចរណ៍ពិសេសដែលយើងចង់បាននោះគឺ ដូចពាក្យស្លោកពោលថា ទីក្រុងស្អាត រមណីយ៍ដ្ឋានស្អាត សេវ៉ាល្អ ៕