ខេត្តព្រះសីហនុ៖យោងតាមការប្រាប់ឲ្យពី មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថាក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ បានមកកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួន៣២១.០៧៦នាក់ កើនឡើង ៣,០៨% ធៀបនឹងឆ្នាំ ២០២៤។

ក្នុងនោះ ភ្ញៀវជាតិ ៣១២.៤៧៨នាក់ កើនឡើង២,៩៩% ភ្ញៀវបរទេស ៨,៥៩៨នាក់ កើនឡើង៦,២៧% ។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាសរុប ៣១៥,៩៩៧នាក់ កើនឡើង៣,១០% ក្នុងនោះភ្ញៀវជាតិ៣០៩,៩៣៨នាក់ កើនឡើង៣,០៦%ភ្ញៀវបរទេស១.៩៩៧នាក់ កើនឡើង៥,១៣%។ចំពោះភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុមាន១៤ជើង ស្មើនឹងភ្ញៀវសរុប១.៣០៨ នាក់កើនឡើង ៧៦,៩៩% ។ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា សរុប ៣.៧៧១នាក់ ៕

នាគសមុទ្រ




































