ខេត្តព្រះសីហនុ – ជនសង្ស័យចំនួន ៣ នាក់ ត្រូវបានកំលាំងសមត្ថកិច្ចប៉ូលីសការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ធ្វើការចាប់ខ្លួនភ្លាមៗ ខណៈពេលជនទាំងបីនាក់ កំពុងធ្វើសកម្មភាពជាក់ស្តែង លក់ និង ចែកចាយ ថ្នាំញៀន
ហេតុការណ៍ចាប់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង ២១ និង ១៥ នាទី យប់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅត្រង់ចំណុច ភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក វរៈសេនីយ៍ឯក សាន់ ប៊ុនថន ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសបានធ្វើការបញ្ជាក់អោយដឹងថា ជនដែលចាប់ខ្លួនខាងលើ មានឈ្មោះ សុខ ធឿន ភេទ ប្រុស ងាយុ ៥៩ ឆ្នាំ បច្ចុប្បន្ន រស់នៅ ភូមិ ថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសិហនុ ស្រុកកំណើតភូមិ តានី ស្រុកទូកមាស ខេត្តកំពត មុខរបរធ្វើចំការ ។
២ ឈ្មោះ ហ៊ួ សេងហោ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ស្រុកកំណើត ភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅខេត្តព្រះសីហនុ ជាមួយប្អូននៅផ្សារលើ ។ ទី៣ ឈ្មោះ តេង ហាក់ហេង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ស្រុកកំណើត ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នភូមិ ទំនប់រលក សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រោយពេលចាប់ខ្លួន ប៉ូលីសបានធ្វើការដកហូតនូវត្ថុតាង រួមមាន គ្រឿងញៀនមេតំហ្វេតាមីន (ICE) ចំនួន ១០ កញ្ចប់ ទម្ងន់ ៦ g ទូរស័ព្ទ ២ គ្រឿង ជញ្ជីងថ្លឹង ១ គ្រឿង ដបសំរាប់ជក់ចំនួន ១ និង មធ្យោបាយបំរើបទល្មើសម៉ូតូចំនួន ២ គ្រឿងផងដែរ ។ បច្ចុប្បន្នជនទាំង ៣ នាក់កំពុងធ្វើការសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ។)