បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន៣១/ស្រី៣នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ២០២៥នៅបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ទណ្ឌិតចំនួន៣១រូប ក្នុងនោះ ស្រី៣នាក់ត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ២០២៥នៅខេត្តបន្ទាយមានជ័យ

លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជរង នៃអយ្យការអមសាលាដំបូងខេត្ត លោកវរៈសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ មានវត្តមានក្នុងពិធីនេះ នាសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃអង្គារ ខែវិច្ឆកា ឆ្នាំ២០២៥។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឆង ឈឺន អនុប្រធានពន្ធនាគារខេត្ត បានមានប្រសាសន៍លើកឡើងថា៖អង្គភាពបានទទួលព្រះរាជការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ២០២៥នេះចំនួន ៣១រូប ស្រី៣នាក់ ក្នុងនោះបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ចំនួន១៦នាក់ រួមមាន៖ បន្ធូរបន្ថយទោស៣ខែចំនួន ១៥នាក់ ស្ត្រី២នាក់។ បន្ធូរបន្ថយទោស ៩ខែ ចំនួន១នាក់ ស្រ្តី០។និងពិធីបុណ្យឯករាជ្យជាតិ ៩វិច្ចិការ ឆ្នាំ២០២៥ ចំនួន១៥នាក់ រួមមាន៖បន្ធូរបន្ថយទោស ៣ខែ ចំនួន១៥នាក់ ស្រ្តី១នាក់។

លោក ឃូ ពៅ អភិបាលរងខេត្ត និងលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជរង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការកោតសរសើរនិងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្ត និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យវាយតម្លៃ លើសកម្មភាព អនុវត្តគុណសម្បត្តិ នៃរយៈពេលការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ ខែ៦ ដល់ ៩ខែផងដែរ។

លោក ឃូ ពៅ ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុងវិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕ដោយ៖ឃិន គន្ធា