ភ្នំពេញ៖ បុរស២បាន់បានរងរបួសធ្ងន់ធ្ងរត្រូវបានដឹងទៅសង្គ្រោះភ្លាមៗដោយសាតែពួកគេកំពុងជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តហាយឡែនឌ័របុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី១១ ខែមិនាឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវលេខ៥៧កែង៣៥២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាបុកមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ាកស្មាសពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CA-2535 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៧ ក្នុងទិសដៅពីជើងទៅត្បួងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ខ្មៅ មិចចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៥២ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿបានបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរហើយរថយន្តបានបើករត់គេខ្លួនបានស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិចយកម៉ូតូទៅរក្សាទុកនៅអធិការឋខណ្ឌដើម្បីរងចាំដោះស្រាយពេលក្រោយ៕