ប្រសិនមិត្ដស្ដ្រីរងការពិបាក ពីបញ្ហាឈានដល់ចំណុចកំពូល វាអាចបណ្ដលមកពី ការភាន់ច្រឡំមួយចំនួន អំពី ឥរិយាបថផ្លូវភេទ ។ ខាងក្រោមនេះ គឺជាជំហានពីរយ៉ាង ដែលស្ដ្រីអាចបែងចែកឱ្យដាច់ពីគ្នា អំពីការរួមភេទរបស់ ពួកគេ ៖ ១-ធ្វើសាច់ដុំឱ្យតឹងណែន ប្រសិនបើអ្នកគិតថា អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ គឺការលាតសន្ធឹងជើង ដើម្បីសម្រាកឱ្យបានស្រួល នៅពេលរួមភេទ ចូរដឹងថា អ្នកត្រូវធ្វើឱ្យផ្នែកខាងក្រោមនៃរាងកាយរបស់អ្នកតឹងណែន ។
ប្រសិនបើអ្នកជួបប្រទះបញ្ហា ក្នុងការឈាន ដល់ចំណុចកំពូលគ្រាដំបូងនៃការរួមភេទ គឺភាគច្រើន ដោយសារអ្នកមិនធ្លាប់ហាត់រៀន ត្បៀត ឬធ្វើឱ្យតឹង សាច់ដុំ ជើងនិងពោះ ។ ប្រសិនជាអ្នកប្រាថ្នាចង់ដឹងឱ្យជាក់ច្បាស់ ពីការធ្វើឱ្យសាច់ដុំតឹងបែបណា ចូរអ្នកផ្ដោតអារម្មណ៍របស់អ្នកទៅលើ រាងកាយ នៅពេលអ្នកមានអារម្មណ៍ស្រើបស្រាល ចំពោះការរួមភេទ ។
វាគឺជាអារម្មណ៍ដ៏សាមញ្ញមួយ ដែលត្រគាក ផ្នែកខាងក្រោម មាននូវសាច់ដុំសកម្មបំផុត ហើយវាមានសភាពដូចដែលអ្នកប្រឹងត្បៀត ដើម្បីទប់ទឹកនោមរបស់អ្នក កុំឱ្យហូរអញ្ចឹង ។ ការធ្វើសាច់ដុំឱ្យតឹង ឬត្បៀតសាច់ដុំ មានប្រសិទ្ធភាពក្នុងការបង្កើន លំហូរឈាម ទៅកាន់គ្រប់ផ្នែក នៃរាងកាយ រួមទាំង ទ្វារមាសផងដែរ ។
សភាពស្រើបស្រាលខ្លាំង គឺជាចំណុចចាប់ផ្ដើម នៃការឈានដល់ចំណុច កំពូលមុនការជំនួយ ពីការរឹតត្បៀតសាច់ដុំ ។ ២- រក្សាខួរក្បាលរបស់អ្នកឱ្យបានសម្រាក ខួរក្បាលរបស់អ្នកគួរតែ ទាក់ទងតែទៅលើអារម្មណ៍ នៃវិញ្ញាណរំភើប ស្រើបស្រាលប៉ុណ្ណោះ ។ ប្រសិនបើអ្នកមានការ អំពល់ចិត្ដ ឬការគិតរបស់អ្នកផ្ដោត ទៅលើរឿងផ្សេងក្រៅពីការរួមភេទ ដំណើរការនៃការឈានដល់ ចំណុចកំពូល នឹងត្រូវបង្អាក់ ដោយផ្នែកនៃអារម្មណ៍ណាមួយ បើអ្នកនៅត្រង់ពាក់កណ្ដាលផ្លូវ នៃការឈានដល់ចំណុចកំពូល ។ វិធីដ៏ប្រសើរមួយនៃការផ្ដោតអារម្មណ៍ ដើម្បីឈានដល់ចំណុចកំពូល គឺការស្រមៃចំពោះផ្ទាំងក្រដាស ដោយសរសេរ មួយឃ្លា ដែលមានប្រសិទ្ធភាព ក្នុងការបង្កើនភាពស្រើបស្រាលដូចជាពាក្យថា « ខ្ញុំនឹងឆ្លងកាត់ពេលវេលានេះ ឱ្យបាន »។
បញ្ហាដែលបង្អាក់ ការឈានដល់ ចំណុចកំពូល របស់ស្ដ្រី ការរួមភេទពិត ជាមិនធ្វើឱ្យបុរសស្ដ្រីទទួលបាន នូវអារម្មណ៍ស្រណុក សុខស្រួលទេ ប្រសិនបើមិនមានការឈានដល់ ចំណុចកំពូលទេនោះ ។ ហេតុផលបង្កឱ្យមានឧបសគ្គ ក្នុងការឈានដល់ចំណុចកំពូល គឺបណ្ដាលមកពីកត្ដាផ្លូវចិត្ដ និងរាងកាយ ដូចជា ៖ • បញ្ហាសម្ព័ន្ធភាព • ការធុញទ្រាន់ចំពោះការរួមភេទ • សេចក្ដីអៀនខ្មាស ចំពោះការរួមភេទ • ការរងនូវការឈឺចាប់ផ្នែករាងកាយ និងអារម្មណ៍ ដូចជាការទទួលរងនូវការរំលោភបំពានផ្លូវភេទ ឬចាប់រំលោភ។
• បញ្ហាវេជ្ជសាស្ដ្រ ដែលជះឥទ្ធិពលមិនល្អដល់អ័កម៉ូន និងសរសៃប្រសាទ • ផលប៉ះពាល់ នៃឱសថ ដូចជាថ្នាំបំបាត់ទុក្ខព្រួយជាដើម • ខ្វះការអប់រំផ្លូវភេទអំពីការឈានដល់ចំណុចកំពូល និងមិនយល់ដឹងពីវិធីណាល្អប្រសើរសម្រាប់ខ្លួនឯង ក្នុង ពេលរួមភេទ។ ចំពោះបញ្ហាទាំងអស់នេះ អ្នកចាំបាច់ត្រូវទទួលការព្យាបាលឱ្យបានត្រឹមត្រូវ ។ អ្នកអាចសាកល្បងអនុវត្តនូវវិធីសាស្ដ្រ ខាងលើ នៃការឈានដល់ចំណុចកំពូល ប្រសិនបើហេតុផលផ្លូវចិត្ដ ជាបញ្ហានៅពីក្រោយ ការឈានដល់ចំណុច កំពូលនេះ ៕