កិច្ចប្រជុំ​ពិភាក្សា​ដោះស្រាយ​ករណី​វិវាទ​ការងារ​រួម​ ​រវាង​វិ​យោជក និង និយោជិត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​

0

​សៀមរាប ៖ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​ធ្វើ​កិច្ចប្រជុំ​ពិភាក្សា​ដោះស្រាយ​ករណី​វិវាទ​ការងារ​រួម រវាង​វិ​យោជក និង និ​យោ​ជិ​កនៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ក្រោម​ការដឹកនាំ​សម្រប សម្រួល​របស់​ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​

អភិបាលខេត្ត​សៀមរាប និង វត្តមាន​របស់​ឯ​.​ឧ សយ សុខា​ន់ អនុរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ព្រមទាំង​អស់លោក លោកស្រី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​មានការ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង តំណាង​ក្រុមហ៊ុន និង សហជីព​ផងដែរ ។Image1
​បន្ទាប់ពី​ឯ​.​ឧ ឃឹម ប៊ុន​សុង និង ឯ​.​ឧ សយ សុខា​ន់ ធ្វើ​ការបើក​កិច្ចប្រជុំ​រួចមក ខាង​វិ​យោជក និង វិ​យោ​ជិត ក៏បាន​លើក​នូវ​ចំណុច​មួយចំនួន ដែល​បង្ក​ឲ្យ​ក្រុមហ៊ុន និង បុគ្គលិក​មាន​វិវាទ​រាំ​រ៉ៃ​រវាង​គ្នា ដោយ​ភាគី​សហជីព ដែលមាន​លោក រ៉​ន រ៉ា​វ៉ាន់​ប្រធាន​សហជីព​កម្មករ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​នៃ​ព្រលានយន្តហោះ អន្តរជាតិ​សៀមរាប បាន​បញ្ជាក់ថា ចំពោះ​ក្រុមហ៊ុន​បាន​នូវតែ​ចាំ​ចាប់កំហុស​របស់​បុគ្គលិក ដែលមាន​ការខុសឆ្គង ហើយក៏​មិនបាន​ធ្វើការ​ណែនាំ ថែ​បានធ្វើ​ការបញ្ឈប់​ការ​ទៅលើ​បុគ្គលិក​នោះ ហើយដោយ​យក​បុគ្គលិក​ពី​ខាងក្រៅ​មក​ធ្វើការ​ជំនួស​វិញ​ការងារ​នោះ ។Image2

ក្នុងនោះ​ក៏​ខាង​សហជីព លើកឡើង​ពី​ការរើសអើង​ចំពោះ​បុគ្គលិក ការមិន​លើកទឹកចិត្ត​ដល់​បុគ្គលិក​បម្រើការ ងារ ព្រមទាំង​បាន​លើក​សំណូម​មួយចំនួន ដល់​ក្រុមហ៊ុន​ឲ្យ​អនុវត្ត​ទៅលើ​ចំណុច​ទាំង​០៧ ដែល​សហជីព​បានលើកឡើង ដើម្បី​បញ្ចប់​នូវ​វិវាទ​ដ៏​រ៉ាំរ៉ៃ​នេះ ។

ក្នុងនោះ​សំណូមពរ​របស់​សហជីព គឺ​សុំ​ឲ្យ​ក្រុមហ៊ុន​កុំ​កាត់​ប្រាក់​បុគ្គលិក ដែល ចេញមក​ធ្វើ​កូដកម្ម និង ឲ្យ​ចូល​បម្រើ​ការងារ​ធម្មតា​វិញ , រាល់​កិច្ច​ការដែល​ពុំទាន់​បាន​ដោះស្រាយ​និង​ព្រមព្រៀងគ្នា​នោះ សុំ​ឲ្យ​បន្ត​ការអនុវត្ត​បន្តទៀត និង សុំ​ឲ្យ​ទទួល​បុគ្គលិក​ឈ្មោះ លេង ពិសិដ្ឋ ឲ្យ​ចូល​បំរើការ​ងារ​វិញ ។​
​ក្នុងនោះដែរ​តំណាង​ក្រុមហ៊ុន ក៏បាន​លើកឡើង​ពី​ហេតុផល​មួយចំនួន​របស់​បុគ្គលិក​ព្រលាន និង លើក​នូវ​រាល់ ចំណុច​ដែល​សហជីព​ធ្វើការ​ស្នើសុំ ហើយ​ចំពោះ​ការតវ៉ា​របស់​បុគ្គលិក​ប៉ុន្មាន​ថ្ងៃនេះ ក្រុមហ៊ុន​ក៏​មិនបាន​ធ្វើការ​កាត់កង ប្រាក់ខែ​ដែរ តែ​សុំ​ឲ្យ​ខាង​សហជីព​ត្រូវគោរព​ទៅតាម​មតិ​ដែល​ឯកឧត្តម​អភិបាលខេត្ត​លើកឡើង ដើម្បី​វិលត្រឡប់​ទៅ រក​តុ​ចរចារ​អត្ថប្រយោជន៍​នឹង​គ្នា ហើយ​ចំពោះ​បុគ្គលិក​ឈ្មោះ លេង ពិសិដ្ឋ ពុំមាន​បញ្ហា​អ្វើ​ឡើយ ឲ្យ​ធ្វើការ​ជាធម្មតា​ឡើងវិញ ហើយ ចំពោះ​ពហុ​ជំនាញ​របត់​បង្កើត ក្រុមហ៊ុន​មិនអាច​បញ្ឈប់​បានទេ ។​
​មានប្រសាសន៍​នោះដែរ​ឯ​.​ឧ ឃឹម ប៊ុន​សុង និង ឯ​.​ឧ សយ សុខា​ន់ ក៏បាន​លើកឡើងថា ដើម្បី​ជា​អត្ថ ប្រយោជន៍​ដល់​យើងទាំងអស់គ្នា គឺ​ត្រូវ​រួម​សាមគ្គី​គ្នា មិនត្រូវ​ស្តាប់​ការ​ញួ​សញុ​ង​ពី​ប្រភព​ខាងក្រៅ​ឡើយ ដែល​ធ្វើ​ឲ្យ​បាត់ បង់​នូវ​អត្ថប្រយោជន៍​របស់ខ្លួន ទាំង​ក្រុមហ៊ុន និង សហជីព ។ ក្នុងនោះ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន ឲ្យ​ក្រុមហ៊ុន និង បុគ្គលិក កសាង​នូវ​សមត្ថភាព​របស់ខ្លួន និង ត្រូវយក​អនុសញ្ញា​រួម​ទៅធ្វើ​ការជជែក​គ្នា ដោយមាន​ការចូលរួម​ពី​មន្ទីរ​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចូលរួម ហើយ​ចំពោះ​ពហុ​ជំនាញ​ក៏ត្រូវ​ធ្វើការ​ជជែក​គ្នា​ផងដែរ ។ ឯកឧត្តម ឃឹម ប៊ុន​សុង ក៏បាន​បញ្ជា​ថា ដើម្បី​ឲ្យ​បញ្ចប់​បញ្ហា​វិវាទ​រវាង​គ្នា​នេះ ក្រុមហ៊ុន និង បុគ្គលិក ត្រូវមាន​ធ្វើការ​ជួបជុំគ្នា​ជាម​ហា គ្រួសារ​ធំ​មួយ ក្នុងការ​ត្រួតពិនិត្យ​នូវ​រាល់​បញ្ហា​កំហុសឆ្គង ដើម្បី​ធ្វើការ​កែលម្អ​គ្នា ដោយ​មិន​ត្រូវធ្វើ​ការបញ្ឈប់​ការងារ​អ្វី ឡើយ ដោយ​យើង​ចេះ​បង្រួបបង្រួម​គ្នា យល់ចិត្ត​គ្នា សាមគ្គី​គ្នា​ល្អ នោះ​ទើប​ក្រុមគ្រួសារ​យើង​រុងរឿង ។

ក្នុងនោះដែរ ឯកឧត្តម ក៏បាន​ធ្វើការ​ស្នើសុំ​ដល់​ក្រុមហ៊ុន និង សហជីព សូម​បញ្ចប់​នូវ​វិវាទ​នេះ ហើយ​ត្រូវ​បន្ត​លើ​កិច្ចចរចា​គ្នា​នូវ​ចំណុច សំខាន់​ដែល​សហជីព​លើកឡើង នឹង សុំ​ឲ្យ​ទទួលយក​នូវ​បុគ្គលិក​ដែល​បាន​បញ្ឈប់ ឲ្យ​បាន​ចូល​បម្រើ​ការងារ​វិញ ព្រម ទាំង​មិនត្រូវ​កាត់​នូវ​ប្រាក់​របស់​បុគ្គលិក ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម នឹង​ឲ្យ​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ ។ ម្យ៉ាងទៀត ក្រុមហ៊ុន និង សហជីព ត្រូវធ្វើ​កិច្ចសន្យា​នឹង​គ្នា ដោយមាន​មេធាវី​ជា​សាក្សី​ផងដែរ ។Image0
​កិច្ចប្រជុំ​នេះ​បានបញ្ចប់​ទៅដោយ​មា​នភា​ព​យោគយល់ និង ឯកភាពគ្នា ទៅតាម​ការណែនាំ និង សំណូមពរ របស់​អាជ្ញាធរខេត្ត ហើយ​ការធ្វើ​កូដកម្ម​របស់​បុគ្គលិក ព្រលានយន្តហោះ ក៏បាន​ធ្វើការ​រំសាយ និង ចូលទៅ​បម្រើ​ការងារ វិញ​ក្រោយពេល​កិច្ចប្រជុំ​នេះ​ផងដែរ ៕​លោក ខេង ខេមរា​