មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ម្នាក់​បើករថយន្ត​យន្ត​បុក​ប្ដី​ប្រពន្ធ​ពី​នាក់​បាក់ជើង​ទាំងពី​នៅ​ឃុំ​ប្រ​ងឹល​

0

ខេត្តពោធិ៍សាត់ៈ កសិករ​ប្ដី​ប្រពន្ធ​ពី​នាក់​បាន​ជួប​ឧប្បហេតុ​គ្រោះ​ថ្នា​ា​ក់​ចរាចរណ៍​រងរបួស​យា​៉​ង​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្ដឹង​គួ​ឲ្យ​សង្វេក​បំបំ​ផុត ខ​ណះ​ដែល​កំពុងបើក​ម៉ូតូឌុប​គ្នា លើផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​លេខ​១៥៥ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​ម្នា​ក់នៅ​ស្រុក​ភ្នំក្រវាញ​បើករថយន្ត​TOYOTA​កាមរី​មក​បុក​ច្រាស់ទិស​ពេញទំហឹង​៕ ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវ​កៅស៊ូ​លេខ​១៥៥​ស្ថិត ក្នុងភូមិ​ស្បូវ​រីក ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​៕image (3) image (1)

នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​នៅ​កន្លែងកើតហេតុ​ថា មុនពេល​កើតហេតុ​មាន រថយន្ត​ម៉ាក​តូ​យូ​តា​កា​ម៉េ​រី ពណ៌​ស្លាក​ក្អែក​ពាក់​ស្លាក​លេខ​ភ្នំពេញ​២D០៨៩០ បាន​បើកបរ​យា​៉​ង​លឿង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ៕​លុះដល់​មកដល់​ចំណុចកើតហេតុ​ខាងលើ​ចំ​ពេលដែល​ប្រជាកសិករ​ជា​ជនរងគ្រោះ​បាន​បើកបរ​ម៉ូតូឌុប​ប្រពន្ធ​ពី​ត្បូង​ទៅ​ជើង​ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​មធ្យម ខាងស្ដាំ​ដៃ ក៍​រថយន្ត​នោះបាន​រេ​ចង្កូត​ទាំង​កម្រោល​មក​បុក​អ្នកជិះ​ម៉ូតូ ពី​នាក់​នោះ ធុន​វ៉េវ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ១E៥៦៨៩ ក្នុងទិសដៅ​ច្រាស​គ្នា បណ្ដាល​ឲ្យ​រងរបួស​ធ្ង​នៀ​ធ្ង​រ​បាក់ជើង​ទាំងពី​អ្នក​តែម្ដង​៕

លោក ជា សុខុន ផ្នែក​ចរាចរណ៍​ដដែល​បាន​បន្តទៀតថា​ជនរងគ្រោះ​ឈ្មោះ​ផៃ សុជា ជា​ប្តី​អាយុ​៣២​ឆ្នាំ​របួសធ្ងន់ និង​ប្រព​ន្ឋ​ឈ្មោះ នី ម៉ៅ អាយុ​២៧​ឆ្នាំ​ន​ដោយ​ជនរងគ្រោះ​ទាំងពីរ​អ្នក​ប្តី​ប្រពន្ធ បាន​របួស​បាក់ជើង​ម្នាក់​ម្ខាង ដែលមាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​៕image (2)

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ រីឯ​អ្នកបើកបរ​រថយន្ត​បង្ករ​នោះបាន​ទុក​រថយន្ត​ចោល​ហើ​ក​ចុះ​គេចខ្លួនបាត់ ប៉ុន្តែ​ត្រូវបាន​សាក្សី​ឃើញ​ហែ​តុ​ការណ៍​នោះបាន​ស្គាល់​អ្នកបើកបរ​ប្រាប់​កាសែត​កម្ពុ​ជាថ្មី​ថា​ជនបង្ករ​រូបនោះ​ឈ្មោះ ម៉ៅ ប៉ុន ជា​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​ភ្នំក្រវាញ​៕

នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា​វត្ថុ​តាំង​ទាំងពី​ក្រោយពី​វាស់វែង​រូ​ច​បាន​យកទៅ​ទុក​នៅ​អធិកា​ស្រុក​ភ្នំក្រវាញ​ហើយ​រងចាំ​កា​ដោះស្រាយ​ជា​ក្រោយ​តាមផ្លូវ​ចិ​បាប់ ៕

​ ​