​ជីះ​ម៉ូតូ​ទៅធ្វើ​ការ​ត្រូវ​ចោរឆក់​កាបូប​លុយ​យកទៅ​បាត់​

0

រាជធានី​ភ្នំពេញ​៖ នារី​ម្នាក់​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​បន្ទាបពី​នារី​រូបនោះ​ត្រូវ​ចោរឆក​កាបូប​យកទៅ​បាត់​ពេលដែល​នាង​កំពុងតែ​ជីះ​ម៉ូតូ​ទៅធ្វើ​ការ​។ បើតាម​ការ​អោយដឹងពី​នារី​រងគ្រោះ​ឈ្មោះ តេង សុផាន់​ណា ភេទ​ស្រី អាយុ​27​ឆ្នាំ ស្នាក់នៅ​ភូមិ​សំរោង​ថ្មី សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានអោយដឹងថា​៖ មុនពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​11​និង​00​នាទី ថ្ងៃទី​11 ខែ​មិនា ឆ្នាំ​2014 នាង​បាន​ជីះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-4836 មកពី​ផ្ទះ​ដើម្បី​ទៅ​កន្លែងធ្វើការ ជីះ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​គោលបំណង​ទៅ​

កន្លែងធ្វើការ​នៅ​ជី​តរ​ង្វ​ង​មូល​កាំ​កូ​សី​ុ​ធី​លុះ​ពេលដែល​ជីះ​មកដល់​ចំណុចកើតហេតុ​ហួស​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​3​បន្តិច ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​598 ផ្លូវ​ឯកឧត្ដម​ជា​សុផារ៉ា ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ស្រាប់​តែមាន​ជនសង្ស័យ​2​នាក់​ជីះ​ម៉ូតូ​មិន​ចាំ​ម៉ាក​បានធ្វើ​សកម្មភាព​ឆកយក​កាបូប​លុយ​របស់​នាង​ដែល​កំពុង​ស្ពាយ​ហើយ​ជីះ​គេចខ្លួនបាត់​ស្រមោល​តែម្ដង​។

សំភា​រះ​បាត់បង់​ដែល​ត្រូវបាន​ជនសង្ស័យ​ឆក​យកទៅ​បាត់​នោះ​រួមមាន​៖1. អត្តសញ្ញាណ​ប័ត្រ​មួយ​សន្លឹក 2. លុយ​ចំនួន​120​ដុល្លា​អាមេរិក 3. ខ្សែក​ផ្លាក​ទីន​ចំនួន​1​ជីក​ន្លះ 4. ទូរ​សព្ទ​ម៉ាក​សាំ​ម​សុង​ចំនួន​1​គ្រឿង និង​សោរ​ផ្ទះ​ចំនួន​មួយ​ចង្កោម​។ គួរ​បញ្ចាក់​ដែរ​ថា​៖​ពេលនេះ​ក្រុម​ចោរលួច ចោរឆក់ ចោរប្លន់ ហាក់ដូច​ជាមាន​សន្ទុះ​កើនឡើង​ម្ដង​បន្តិចៗ​ហើយ​នៅក្នុង​ទឹកដី​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​នេះ​ប្រជា​ពលរ​ដ្ធ​សំណូមពរ​ដល់​លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍​ទួល​សង្កែ​មេត្តា​មាន​វិធានការ​ចាត់ការ​រឿងនេះ​ផង​៕ image (2)