​សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ពេលយប់​ចាប់បាន​អ្នក​ចែកចាយ​និង​ប្រើប្រាស់ គ្រឿងញៀន​២​នាក់​រកឃើញ​ថ្នាំញៀន​២​កញ្ចប់​តូច​

0


​កំពង់ឆ្នាំង​៖ ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចាប់​ឃាត់ខ្លួន​ក្នុងពេល​ធ្វើការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅពេល​យប់ ដោយ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​២​កញ្ចប់​តូច​។​ករណី​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​វត្ត​យាយ​ទេព ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។DSC05932
​លោកស្រី មាស សុ​ម៉ាលី នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថាៈ មុនពេល​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ ក្រុម​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល កងរាជអាវុធហត្ថ ក្រុង​និង​ខេត្ត បាន​សហការគ្នា​ត្រួតពិនិត្យ​អា​​វុ​ធ​ជាតិ​ផ្ទុះ នៅ​ចំណុច​មុខ​វត្ត​យាយ​ទេព ពេលនោះ​ជន​ស​ង្ស័​បាន​ជិៈ​ម៉ូតូ​១​គ្រឿង​មកដល់ ហើយ​សមត្ថកិច្ច​​បានធ្វើការ​ឆេរ​ក៏បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់​តូច​នៅជាប់​ខ្លួន ទើប​ធ្វើការ​ឃាត់ខ្លួន​មកកាន់​ស្នងការដ្ឋាន​ដើម្បី​សាកសួរ​តែម្តង​។e1
​ ​លោកស្រី​បាន​បន្តថាៈ​ជនសង្ស័យ​ទាំង​២​នាក់​មាន​១,​ឈ្មោះ​ភួង ហុង អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​កណ្តាល សង្កាត់​ផ្សារឆ្នាំង ២, ឈ្មោះ ឌួង វាសនា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ វត្ថុតាង​ដែល​រឹបអូស​បាន​មាន ថ្នាំញៀន​ម៉ា​ទឹកកក​២​កញ្ចប់​តូច ទូរ​សព្ទ័​ដៃ​៣​គ្រឿង និង​ម៉ូតូ​មួយគ្រឿង​។​​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ឌួង វាសនា សារភាពថាៈ​ខ្លួន​គ្រាន់តែ​ជា​អ្នករត់ម៉ូតូឌុប​ប៉ុណ្ណោះ​ចំណែក​ថ្នាំញៀន​២​កញ្ចប់​ដែល​សមត្ថកិច្ច​ដកហូត​នោះ ជា​របស់​ឈ្មោះ ភួង ហុង ជា​អ្នក​ហៅ​ម៉ូតូ​ខ្លួន​ជិៈ​​ហើយ​បើ​ រូបគេ​ដឹងថាៈ​មាន​ថ្នាំញៀន​រូបគេ​ក៏​មិន​ដឹក​ដែរ​។DSC05930
​ ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​មន្ត្រី​ការ​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​និយាយថាៈ​ពួកគេ​ទាំង​២​ជា​មុខសញ្ញា ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន និង​បាន​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ បញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​៕