​​នគរបាល​ស្រុក​ក្រុង​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​បន្តបន្ទាប់​

0

​បន្ទាយមានជ័យ ះ​ជា​បន្តបន្ទាប់​សមត្ថកិច្ច​នគរបាល​តាម​បណ្តា​ស្រុក​ក្រុង​របស់​ស្នងការ​ខេត្តបន្ទាយមានជ័យ​នៅ​ចុងខែ​វិ​វ្ឆិ​ការ​២០១៤​នេះ​បាន​បង្ក្រាប​ករណី​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ជា​ញឹកញាប់​។​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២៦​ម្សិលមិញ​ប​នា​ចាប់បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​ថ្នាំញៀន​១០៣​មកកាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ប​ន្តទៅ​តុលាការ​។​photo 5
លោក សៅ ប៊ុន អធិការនគរបាល​ស្រុក​ម៉ា​ទ្បៃ​បានអោយដឹងថា​ដោយ​អនុ​ប​ត្ត​តាម​ការណែ​នាំ​របស់លោក​ស្នងការ អាត់ ខែម ក្នុងការ​ល្បាត​កាលពី​ថ្ងៃទី​25.11.2014​វេលា​ម៉ោង​14​និង​30​នាទី កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​​ឡៃ ដឹកនាំ​ដោយ​លោ​កក​បានធ្វើ​សកម្មភាព​ល្បាត​លើ​កំណាត់​ផ្លូវជាតិ​លេខ​59​ក្នុងភូមិ​ល្វា​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​ហើយ​បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ​ពេ​ង ខាត់ ភេទ​ប្រុស​អាយុ​19​ឆ្នាំ​រស់នៅ​ភូមិ​​ឃុំ​បួរ​​ស្រុក​​ភ្នំព្រឹក​ខេត្តបាត់ដំបង​ដែល​បានធ្វើ​សកម្មភាព​បើក​ម៉ូតូ​ហួស​ល្បឿន​កំណត់​។​photo 4

ក្នុងពេលដែល​សមត្ថកិច្ច​បញ្ជា​អោយ​ឈប់​ជនសង្ស័យ​ខាងលើ​មានការ​ភ្ញាក់ផ្អើល​ហើយ​បន្ថយល្បឿន​ព្រមទាំង​គ្រវែង​ចោល​វត្ថុ​ដែល​នៅ​​ក្នុង​ដៃ​ទៅក្នុង​ស្មៅ​ក្បែរ​ចិញ្ចើមផ្លូវ​។​ក្រោយពេល​ឃាត់ខ្លួន​ជាប់ ន​បា​នសរ​ភាព​ថាវ​ត្តុ​ដែល​ខ្លួន​បោះចោល​គឺជា​ថ្នាំញៀន​ចំនួន​103​គ្រាប់​ដែល​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​សាត​ចិត្រ​ភេទ​ប្រុស អាយុ​21​ឆ្នាំ​ស្នាក់នៅ​បណ្តោះអាស្ន​ន​ភូមិ​សង្កែ​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​photo 2
​តាមរយះ​ចំលើយសារភាព​របស់​ឈ្មោះ​ពេ​ង​ខាត់​លោក​វរសេនីយ៍ត្រី​សៅ​ប៊ុន​បាន​ស្នើសុំ​និង​មានការ​អនុញ្ញាត​ពី​លោក​ព្រះរាជ​អា​ជ្ញ​អម​សាលាដំបូង​ខេត្ត​ធ្វើការ​ឆែកឆេរ​កន្លែង​ស្នាក់នៅ​របស់​ឈ្មោះ​សាត​ចិ​ត្រា​បាន​រកឃើញ​គ្រឿង​ញៀ​ន្រ​ភេទ​ទឹកកក​1​ថង់​តូច​និង​សំភារ​:​សំរាប់​ជក់​មួយចំនួន​ទៀតហើយ​ស្របពេល​ជាមួយគ្នានេះដែរ​ឈ្មោះ​សាត​ចិ​ត្ត្រ​បាន​សារភាពថា​ខ្លួន​បាន​ចែកចាយ​ថ្នាំញៀន​ចំនួន​103​គ្រាប់​អោយទៅ​ឈ្មោះ​ពេ​ង​ខាត់​ប្រាកដ​មែន​។​-​photo 1 (1)

លុះ​ព្រឹក​ថ្ងៃទី​26.11.2014​វេលា​ម៉ោង​09​និង​30​នាទី​កំលាំង​យើង​បានធ្វើ​ការរកឃើញ​កញ្ចប់​រុំ​ស្កុ​ត់ព​ណ៌​ខ្មៅ​ដែលមាន​ថ្នាំ​ចំនួន​103​គ្រាប់​ដែល​ជនសង្ស័យ​ចោល​ទៅក្នុង​ព្រៃ​។​
បច្ចុប្បន្ន​ច​ជនសង្ស័យ​ទាំង​02​កំពុង​ត្រូវបាន​ការិយាល័យ​ជំនាញ​រៀបចំ​សំនុំរឿង​និង​បញ្ជូនបន្ត​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕