រាជធានីភ្នំពេញ៖ ហេតុការមួយបានកើតឡើងកាលពីវេលាម៉ោង16និង00នាទីថ្ងៃទី11ខែមិនា ឆ្នាំ2014 ចំណុចក្រុមទី2 ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្ដាលអោយមានការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ធដែលកំពុងធ្វើដំណើរបន្ទាបពីមានការឆេះទុយោហុយផ្សែងចេញពីការ៉ាស់បើតាមប្រភពពត័មានបានអោយដឹងថា៖ ការ៉ាស់តោនរថយន្តដែលបង្កហេតុបណ្ដាលអោយផ្អើលអ្នកដំណើរនោះម្ចាស់ឈ្មោះ ភួន ផេង ភេទប្រុស អាយុ38ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅភូមិ ជ័យតូច ឃុំជ័យធំ ស្រុកសាច់កណ្ដាល ខេត្តកណ្ដាល ។
បើតាមប្រភពព័តមានពីម្ចាស់ការ៉ាស់តោនរថយន្តឈ្មោះ ភួន ផេង បានអោយដឹងថា៖ មុនពេលកើតហេតុគាត់បានយកថ្មស្អុយដាក់ក្នុងធុងថ្មស្អុយហើយក៍បានដើរចេញក្រៅពេលនោះស្រាប់តែទុយោធុងថ្មស្អុយនោះបានបែកហើយក៍លេចហ្គ្រែសចេញមកបណ្ដាលអោយឆេះទុយោហុយផ្សែងតែម្ដងគាត់ក៍បានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ហើយបានបងប្អូនប្រជាពលរដ្ធនៅជិតខាងជួយពន្លត់ភ្លើងផងនោះបណ្ដាលអោយភ្លើងរលត់ហើយនិងមិនបង្កភាពគ្រោះថ្នាក់ដល់អាយុជីវិតនណាម្នាក់ឡើយ៕