ឯក​ឩ​ត្ត​ម​បណ្ឌិត​ម៉ុង ឫទ្ធី ចុះ​ពិនិត្យ ការអភិវឌ្ឍន៍ នៅ​ខេត្តស្វាយរៀង

0

​ស្វាយរៀង ៖ ឯក​ឩ​ត្ត​ម​បណ្ឌិត​ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី ៣ ព្រឹទ្ធសភា (​គណៈកម្មការ ទទួលបន្ទុក​លើ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន​) នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​បាន​អញ្ជើញ ចុះ​ជួប​មន្ត្រី និង​អភិបាល​

ខេត្តស្វាយរៀង ដើម្បី​ស្វែងយល់​ពី​ស្ថានភាព អភិវឌ្ឍន៍​នៅក្នុង​ខេត្ត ។​

ឯក​ឩ​ត្ត​ម​ជៀង អំ អភិបាល នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង បាន​មានប្រសាសន៍ថា ការអនុវត្ត​តាម​កម្ម​វិធី​នយោបាយ និង​យុត្តិសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ខេត្តស្វាយរៀង មានការ​ប្រែប្រួល​រីកចម្រើន​កើនឡើង ជា​បន្ត បន្ទាប់​លើ​គ្រប់​វិស័យ ជាពិសេស ដោយមាន​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព បានធ្វើ​ឲ្យ​សភាពការណ៍​សន្តិ សុខ​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ទូទាំង​ខេត្ត មាន​លក្ខណៈ​ល្អប្រសើរ ។​10426799_312176522302894_3619166519555042306_n

​ក្នុងឱកាស​នោះ ក៏មាន​ការឡើង​ផ្តល់ព័ត៌មាន ជុំវិញ​វិស័យ​កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និង​ការធ្វើ​ពាណិជ្ជកម្ម ផងដែរ ។ មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង បាន​ផ្តោត​សំខាន់ ទៅលើ​ដំណាំ​ស្រូវ មន្ទីរ​ធនធានទឹក ផ្តោតលើ​ការងារ​ប្រព័ន្ធ ធារាសាស្ត្រ សេចក្តីរាយការណ៍ ពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ផ្តោតលើ​ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង បញ្ហា​ប្រឈម​នានា សេចក្តីរាយការណ៍ ពី​សភាពាណិជ្ជកម្ម​ខេត្ត ផ្តោតលើ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ពាក់ ព័ន្ធ​ទៅនឹង​វិនិយោគ លើ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម ទស្សនវិស័យ​ក្នុងការ​វិនិយោគ និង​បញ្ហា​ប្រឈម ពាក់ព័ន្ធ​ទៅនឹង ការអនុវត្ត​ច្បាប់ និង​សេចក្តីរាយការណ៍​ពី​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ តំណាង​សមាគម​កសិកម្ម​ផ្តោតលើ​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ការគ្រប់គ្រង និង​ការ​ចលនា​សមាគម និង​បញ្ហា​ប្រឈម​នានា​ផងដែរ ។​10624694_312176538969559_3672913786849417481_n
​ឯក​ឩ​ត្ត​ម​បណ្ឌិត ម៉ុង ឫទ្ធី បាន​មានប្រសាសន៍ បង្ហាញ​គោលបំណង​របស់ខ្លួន​ថា ការចុះ​បំពេញបេសកកម្ម​នេះ គឺ​សិក្សា​ស្វែង យល់ និង​ធ្វើការ​សម្រង់​ព័ត៌មាន​នានា ពាក់ព័ន្ធ​វិស័យ​ជា​សមត្ថកិច្ច របស់​គណៈកម្មការ នៅក្នុង​ខេត្តស្វាយរៀង​នេះ មាន ដូចជា ការអនុវត្ត​គោលនយោបាយ កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ និង​លទ្ធផល នៃ​ការអភិវឌ្ឍន៍​របស់​ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុង​ខេត្ត និង​បច្ចុប្បន្នភាព​ការងារ និង​លទ្ធផល​តាម​វិស័យ ដែល​ពាក់ព័ន្ធ​ទៅនឹង​សមត្ថកិច្ច​របស់ គណៈកម្មការ​រួមមាន ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន ការផ្សព្វផ្សាយ​ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត ដែល​ពាក់ព័ន្ធ​ទៅនឹង​ការពង្រឹង​វិស័យ​នីតិរដ្ឋ​នៅ​កម្ពុជា ស្វែងយល់​អំពី​ប្រតិបត្តិការ​វិស័យ​ឯក ជន និង​បញ្ហា​ប្រឈម ស្វែងយល់​អំពី​ការគ្រប់គ្រង និង​ការ​ចលនា​សហគមន៍​កសិកម្ម ។​
​ឯក​ឩ​ត្ត​ម​បណ្ឌិត​បាន​មាន​ប្រសា​ន៍​បន្តថា គណៈកម្មការ​ទាំង​១០ នៃ​ព្រឹទ្ធសភា​មាន​មុខងារ​សំខាន់​ចំនួន ០៣ គឺ​មុខងារ​នីតិកម្ម មុខងារ​ត្រួតពិនិត្យ និង​មុខងារ​តំណាង ឬ​មុខងារ​ផ្តល់ព័ត៌មាន ។10426799_312176522302894_3619166519555042306_n

មុខងារ​ផ្តល់ព័ត៌មាន ដែល​គណៈកម្មការ ទាំង​១០ ទទួល​រ៉ាប់រង គឺជា​វិធីសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត ដើម្បី​ឆ្លើយតបបាន​យ៉ាង​ត្រឹមត្រូវ ទៅនឹង​មុខងារ​នីតិកម្ម មុខ ងារ​ត្រួតពិនិត្យ និង​មុខងារ​តំណាង​របស់​ព្រឹទ្ធសភា ហើយក៏​ជា​តំណាង​ឲ្យ​ម្ចាស់ឆ្នោត​ទាំងមូល​ផងដែរ ពីព្រោះថា គណៈកម្មការ​ទាំង​១០ ដើរតួ​ជា​តំណាង​ឲ្យ​ស្ថាប័នព្រឹទ្ធសភា​ទាំងមូល ដោយ​ផ្តោតលើ​វិស័យ ដែលជា​សមត្ថកិច្ច​រប​ស់ គណៈកម្មការ​នីមួយៗ ៕