រាជធានីភ្នំពេញ៖ ប្រជាពលរដ្ធបាននាំគ្នារត់ផ្អើលពេញភូមិបន្ទាបពីមានអគ្គីភ័យមួយបានឆាបឆេះដើមត្រែងក្នុងដីឡូមួយកន្លែង។ ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង14និង30នាទីថ្ងៃទី12ខែមិនាឆ្នាំ2014 នៅក្នុងដីឡូមួយកន្លែងស្ថិតតាមផ្លូវលេខ97ផ្លូវរភ្លើង ក្នុងក្រុមទី8
ភូមិបឹងសាឡា សង្កាត់ឬស្សីកែវ ខណ្ឌឬបើតាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុដែលបង្កអោយមានអគ្គីភ័យកើតឡើងនោះគឺបណ្ដាលមកពីជាងផ្សាដំបូរធ្វើផ្ទះនៅក្បែរដីឡូដែលមានដើមត្រែងដុះពេញហើយក៍បានខ្ទៀតកំទេចភកលើងធ្លាក់ចុះមកក្រោមបណ្ដាលអោយឆេះដើមត្រែងហើយបានរាលដាលពេញដីឡូ។ករណីអគ្គីភ័យបានកើតឡើងដែលបណ្ដាលអោយឆេះដើមត្រែងនោះមិនបណ្ដាលរងរបួសដល់អាយុជីវិតនណាម្នាក់ឡើយហើយប្រជាពលរដ្ធបាននាំគ្នាប្រើបធ្យោលបាយខ្លះតទុយោ ខ្លះដងឍតឹកនាំគ្នាជួយពន្លត់អគ្គីភ័យបានឆេះអស់រយះពេលកន្លះម៉ោងទើបរលត់ទៅវិញទាំងស្រុងបន្ទាប់ពីរថយន្តពន្លត់អគ្គីភ័យរប់នគបាលជាតិនិងរថយន្តរបស់ក្រុមហ៊ុនប្រែងឥន្ធនះសូគីមិុច មកអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលា ករណីអគ្គីភ័យខាងលើនេះបានរលត់ទាំងស្រុងហើយប្រើប្រាស់រថយន្តពន្លត់អគី្គភ័យអស់ចំនួន8គ្រឿង គឺរថយន្តស្នងការនគបាលជាតិចំនួន4គ្រឿង និង រថយន្តរបស់ក្រុមហ៊ុនសូគីមិុចចំនួន4គ្រឿង៕


