មន្ត្រីជល់ផល​ប៉ោយប៉ែត ចាប់បាន​អណ្តើក​នាំចូល​ពី​ថៃ​០២​កា​រ៉ុង ស៊ីសស៊ុស​ជាមួយ​ឈ្មួញ​យកលុយ ២៣០០០​បាត រួច​ដោះលែង​វិញ​ទាំងយប់​

0

ខេត្តបន្ទាយមានជ័យ ១២ មិនា ២០១៤ ​ ​មន្ត្រីជល់ផល​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៤ ចាប់បាន អណ្តើក​នាំចូល​ពី​ថៃ​០២​កា​រ៉ុង នៅ​ចំនុច​កន្លែង​លក់​សំបុត្រ រថយន្តក្រុង តាម​បណ្តោយ​ផ្លូវជាតិ លេខ​៥ មុខ​វត្ត​ប៉ា​លិ​លេ​យ្យ ភូមិ​ក្បាលកោះ សង្កាត់​/​ក្រុង ប៉ោយប៉ែត មន្ត្រីជលផល​បាន​ស៊ីសស៊ុស ជាមួយ​ឈ្មួញ យកលុយ ២៣០០០​បាត​(​ស្មើ​៦០០​ដុល្លា​) រួច​ដោះលែង​វិញ​ទាំងយប់ ឲ្យ​ឈ្មួញ​នាំយក អណ្តើក​ទាំងនោះ​ទៅ​លក់​តាម​បណ្តា​ខេត្ត បាន​ម៉ា​សប្បាយ​។​

​ ​ស្ថិតក្រោម​ដំណក់ទឹកភ្នែក​រលីងរ​លង ស្ត្រី​វ័យ​សែ​ប្លាយ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះ អាង​ថា គាត់​ត្រូវបាន​មន្ត្រីជលផល​មួយក្រុម​នៅ​ក្រុង​ប៉ោយប៉ែត មាន​គ្នា​ប្រមាណ​៤​នាក់ ស្លៀកពាក់ ស៊ីវិល បានមក​សម្លុត​គំរាម​ចាប់គាត់​ដាក់គុគ ព្រោះ​គេ​ដឹងថា គាត់​រកស៊ី​ដឹក​អណ្តើក ពី​ជាយដែន​ថៃ ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​។​ ​ ​

ស្ត្រី​ដដែល​រូបនេះ​បាន​រៀបរាប់​បន្ថែមថា អណ្តើក​ទាំងនោះ​គឺ​គាត់​ទិញ​ពី​ផ្សារ​ថៃ​ក្នុង ១៥០០​បាត អណ្តើ​កជាង​៣០​ក្បាល​យក​ចូលមក កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​នាំ យកទៅ​ឲ្យ​ម៉ូយ​តាម​ភោជនីយ៍ដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ពេលដែល​គាត់​មកដល់ កន្លែង​លក់​សំបុត្រ រថយន្តក្រុង ស្រាប់​តែមាន​ក្រុម​ជលផល មករក​រឿង​គាត់ និង​ឃាត់​គាត់​យកទៅ សួរនាំ នៅ​ស្នាក់ការ របស់​ពួកគេ​ខាងក្រោយ​ផ្ទះសំណាក់​ភ្នំ​ពេជ្រ ហើយ​ការសួរនាំ​នោះ​គ្មាន​សួរនាំ​អី ក្រៅពី​គំរាមកំហែង យក​គាត់​ញាត់​គុក បើ​មាន​លុយ​បង់​ឲ្យ​ពួកគេ​១០០០​ដុល្លា ទើប​រួចខ្លួន​។​

​ ​ដោយ​ភ័យខ្លាច​មន្ត្រីជលផល​ប៉ោយប៉ែត​ធ្វើបាប គាត់​ទៅសុំ​ខ្ចីលុយ​គេ​ទាំងយប់​មក​បង់​ឲ្យ មន្ត្រី​ទាំងនោះ ដែល​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ​២៣០០០​បាត (​ស្មើ​៦០០​ដុល្លា​) ទើប​គេ​ដោះលែង​គាត់​ឲ្យ​មាន សេរី ភាព​វិញ​។​ឈ្មួញ​រូបនេះ​បាន​បញ្ជាក់ថា របរ​នេះ​មិនមែន​គាត់​ទើបតែ​រកស៊ី​ទេ គាត់​រកស៊ី​មក​យូរ ហើយ បង់​ឲ្យ​លុយ​ឲ្យ​អស់លោក​តែ​រហូត ហើយ​ថ្ងៃនេះ​ចាប់​អណ្តើក​គាត់​គឺ​ដោយ សារ​រឿង​មិនត្រូវ ថ្លៃ​គ្នា​។​

​ ​ជុំវិញ​ករណីនេះ​លោក សី ស៊ី​ល័យ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​តាម ទូរ​សព្ទ័​ថា ពិតជា​មាន​ករណី​នោះ​មែន ហើយ​ការពិន័យ​ប្រាក់​ពី​ស្ត្រី​រូបនោះ​ក៏មានដែរ តែ​យើង​ពិន័យ តាម​តម្លៃ​ទីផ្សារ គ្រាន់​បាន​ចែកគ្នា​ចាយ​បន្តិចបន្តួច និង​មួយចំនួន​បង់​ជូន​រដ្ឋ​។​និយាយបាន​តែត្រឹម នឹង​លោក សី ស៊ី​ល័យ ក៏​ប្រាប់ថា គាត់​មាន​ធុ​រះ​រវល់​កម្មវិធី​ឡើងផ្ទះ​មិត្តភក្តិ កុំ​និយាយ​ច្រើន​អី ក្រែង​បែក​រឿង​ដល់​កាសែត​ផ្សេង​ចាំ​ព្រឹក​ជួបគ្នា​។​ ​

លុះ​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៤ នេះ លោក សី ស៊ី​ល័យ បាន​ទូរ​សព្ទ័​មក​ភ្នាក់ងារ​ប៉ុស្តិ​លេខ​៣ ប្រចាំខេត្ត​បន្ទាយមានជ័យ ដោយ​លក្ខ​ណះ​មើលងាយ​ថា (​នៅ​ឲ្យ​ស្ងៀម​ទៅ ខ្ញុំ​ឲ្យ​លុយ​ក្រុម​អ្នកយក ព​ត៏​មាន​ប៉ុស្តិ​លេខ​៣ ឯង ២០​ដុល្លា​ចាក់​សាំង​)​។​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា អំពើរ​ពុករលួយ របស់ ក្រុមមន្ត្រី​ជល ផល​ប៉ោយប៉ែត ពិត​ជាមាន​យ៉ាងច្បាស់​ឥត​ប្រកែក បានឡើយ​។​បើ​យើង​ពិត ជាម​ន្ត្រី អនុវត្តន៍ ច្បាប់ មែន​ហេតុអ្វី​មិន​ធ្វើការ​តាម​តួនាទី​ឲ្យ​បានល្អ​ទៅ​។​

​ចំពោះ​ការបង្ក្រាប​បទល្មើស​ជំនួញ​សត្វ​អណ្តើក​និង​ឃាត់​ឈ្មួញ​យកទៅ​សួរនាំ​នេះ ស្ថាប័ន តុលាការ ដែលមាន​លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ ដឹង​តាម​ទូរ​សព្ទ័​ថា លោក​ពុំ​បានទទួល​របាយការណ៍​ឬ​ការសុំ​អនុញាតិ​ពី​ស្ថាប័ន សង្កាត់រដ្ឋបាល ជលផល​ប៉ោយប៉ែត​ថា អង្គភាព​ខ្លួន​ចុះបង្ក្រាប​បទល្មើស ឬ​ឃាត់ខ្លួន​មនុស្ស​យកមក​សួរនាំ​ទេ​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​មើល​ចំនុច​ខ្វះចន្លោះ និង​អំពើ​រពុក រលួយ របស់​ពួក​មន្ត្រីជលផល​ប៉ោយប៉ែត​ផង សកម្មភាព​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​គេ​រិះគន់ថា ថ្នាក់ ដឹកនាំ ធ្វើការ​មិនល្អ​។​បើ​លោក​នៅតែ​បណ្តោយ​ត​ទៀត សកម្មភាព​របស់​មន្ត្រី​ទាំងនេះ​នឹង​ក្លាយជា វប្បធម៌ ដល់ពេលនេះ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​ដោយសារ​មន្ត្រី​មួយ​ក្តាប់​នេះ អាចធ្វើ​ឲ្យ​បាត់បង់ សន្លឹកឆ្នោត​កាន់តែ​ច្រើនជាង​នេះ​មិន​ខាន​៕ ​ ​ ​ដោយ  ដុំ សំបូរ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????