​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​ប្រគល់​ថវិកា​ជូន​គ្រួសារ​សព​និង​មន្ត្រី​ចូលនិវត្តន៍​

0

កំពង់ឆ្នាំង​៖​លោក​ម៉ម​ឈឿ​ម​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង បានប្រគល់​ថវិកា​ឧបត្ថម្ភ​របស់​រដ្ឋ​ជូន​ដល់​​គ្រួសារ​សព​លោក សៅ សុភា​រ៉េ​ន អ​តី​ប្រធានការិយាល័យ​ព័ត៌មាន​ស្រុក​រលាប្អៀរ​និង​ប្រាក់ឧបត្ថម្ភ​គ្រា​ដំបូង​ជូន​

​លោក តាន់ ហេង មន្ត្រី​ចូលនិវត្តន៍ ពិធី​ប្រគល់​ថវិកា​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​មន្ទីរ​​ព័ត៌មាន​ខេត្ត​ខេត្តកំពង់ឆ្នាំង ។DSC05405

​នៅក្នុង​ពិធី​ប្រគល់​ថវិកា​ជូន​ដល់​គ្រួសារ​សព​និង​និវត្តន៍​ជន​លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​​កំពង់ឆ្នាំង​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួ​សុខទុក្ខ​ពី​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កន្លង មក​ឯកឧត្តម​តែងតែ​យកចិត្តទុកដាក់​និង​គិតគូរ​ពី​សុខទុក្ខ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​ដោយ​មិន​ប្រកាន់​ឋានៈ​ធំ​តូច​ឡើយ​។​DSC05411

​ ​លោក ម៉ម ឈឿ​ម បាន​មានប្រសាសន៍ថាៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង គឺជា​សេនាធិការ​អោយ​ក្រសួង​​ព័ត៌មាន​មាន​តួនាទី​ភារកិច្ច​ចុះ​យក​ព័ត៌មាន​ផ្តល់ព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការរីកចំរើន​របស់​រា​ជ​រដ្ឋាភិបាល​អោយ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រួតជ្រាប ជាពិសេស​ត្រូវ​ផ្តល់​និង​លើកទឹកចិត្ត​ដល់​គ្រួសារ​មន្ត្រី​ដែល​ទទួលមរណៈភាព​និង​មន្ត្រីរាជការ​ចូលនិវត្តន៍ ដែលមាន​គុណបំណាច់​និង​ស្នាដៃ​ក្នុងការ​បំពេញភារកិច្ច​បំរើ​ជាតិ​និង​មាតុ​​ភូមិ​កន្លងមក​។DSC05403

​ ​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​បាន​កោតសរសើរ​ផងដែរ​ដល់​គ្រួសារ​សព​លោក​សៅ​សុភា​រ៉េ​ន​និង​លោក​តាន់​ហេង​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បំពេញភារកិច្ច​ជូន​ក្រសួង​ព័ត៌មាន​និង​រាជរដ្ឋាភិបាល​កន្លងមក​ហើយ​ថវិកា​ដែល​មន្ទី​ប្រគល់ជូន​នៅ​ថៃ្ង​នេះ​ជា​ថវិកា​ដែលជា​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ជូន​ដើម្បី​ជួយ​ដោះស្រាយ​និង​សំរាល​ការលំបាក​របស់​គ្រួសារ​សព​និង​មន្ត្រី​ចូលនិវត្តន៍​។​DSC05410

​ ​លោក​ក៏បាន​ផ្តាំផ្ញើរ​ដល់​លោកស្រី​ជា​ភរិយា​សព​លោក​សៅ​សុភា​រ៉េ​ន​និង​លោក​តាន់​ហេង​អោយ​ខិតខំ​ថែរក្សា​សុខភាព​អោយបាន​ល្អ​និង​យកប្រាក់​នេះ​ទៅ​ត្រូវ​បង្កើន​មុខ​របប​រកស៊ី​ចិញ្ចឹមជីវិត​ប្រចាំ​ថៃ្ង​អោយ​កាន់តែ​ទទួលបាន​ចំណូល​កើនឡើង​ថែមទៀត​៕
​ ​