​លោក​ Alan Pardew ​ចង់​នាំយក Andy Carroll ​មក Newcastle ​វិញ​

0

​លោក​ Alan Pardew ​បាន​ប្រាប់​ឲ្យ​ដឹងថា​ ​លោក​មានបំណង​ចង់​នាំយក​ខ្សែប្រយុទ្ធ​របស់​ក្លិប​ញញួរ​យក្ស West Ham United ​គឺ​កីឡាករ Andy Carroll ​ឲ្យ​វិលត្រឡប់​មកកាន់​ក្លិប​សារិការ​ព្រៃ Newcastle United ​វិញ​ ​។​Carroll ​បាន​ចាក​ចេញពី Newcastle ​ផ្លាស់​ទៅកាន់​ហង្ស​ក្រហម

Liverpool ​ក្នុងតម្លៃ​៣៥​លាន​ផោន កាលពី ខែមករា​ឆ្នាំ​ ២០១១ ​មុនពេល​រូបគេ​ផ្លាស់​ទៅកាន់​ទឹកដី Upton Park ​។​download (10)
\​ជាមួយគ្នា​នោះ​ ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ធ្លាប់មាន​ទំនាក់ទំនង​លើ​ការផ្លាស់​មកកាន់​ក្លិប Newcastle  ​ជាច្រើនលើក​ច្រើនសា​រួចមកហើយ​ ​ហើយ​នៅពេលនេះ​លោក Pardew ​បាន​បញ្ជាក់ថា​ ​លោក​ចង់​នាំយក​កីឡាករ វ័យ​២៥​ឆ្នាំ​រូបនេះ​ឲ្យ​វិលត្រឡប់​មកកាន់​ទឹកដី St James’ Park ​វិញ​ ​។​គួរ​បញ្ជាក់ថា Carroll ​ធ្លាប់​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៣៣​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៩១​ប្រកួត​ឲ្យ​ក្លិប Newcastle ៕download (9) download (11)