Galatasaray ​បញ្ចប់​ការងារ​របស់​គ្រូបង្វឹក សេសា ប្រេន​ដេលី (Cesare Prandelli)

0


​ក្លិប Galatasaray ​បានប្រកាសថា​ ​ក្លិប​បានសម្រេច​ចិត្ត​បញ្ចប់​ការងារ​គ្រូបង្វឹក សេសា ប្រេន​ដេលី (Cesare Prandelli) ​បន្ទាប់ពី​រូបលោក​ដឹកនាំ​ក្លិប​នេះ​ឲ្យ​ធ្លាក់​ចេញពី​កម្មវិធី Champions League ​។​​លោក Prandelli ​បាន​ចូលមក​ដឹកនាំ​ក្លិប​របស់​ទួរគី​មួយ​នេះ​កាលពី​រដូវក្តៅ​ក្រោយពេល​លោក​

ដឹកនាំ​អ៊ីតាលី​ឲ្យ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​សម្រាប់​ការប្រកួត World Cup ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ ​។​download

​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ទម្រង់​លេង​បច្ចុប្បន្ន​របស់​ក្លិប Galatasaray ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​រិះគន់​យ៉ាងខ្លាំង​ដល់​គ្រូបង្វឹក​ហើយ​បរាជ័យ​ 2-0 ​ក្រោម​ស្នាដៃ​របស់​ក្លិប អាន់​ឌឺ​ឡិច (Anderlecht) ​បានធ្វើ​ឲ្យ​ក្លិប​សម្រេចចិត្ត​បណ្តេញ​លោក ប្រេន​ដេលី (Prandelli) ​ចេញពី​តំណែង​តែម្តង​ ​។​download (2)

​គួរ​បញ្ជាក់ថា​ ​លោក ក្លា​យ៉ូ តា​ហ្វា​រ៉េ​ល (Claudio Taffarel) ដែលជា​ជំនួយការ​គ្រូបង្វឹក​នឹងត្រូវ​ដឹកនាំ​ក្លិប ជា​បណ្តោះអាសន្ន​រហូតដល់​ក្លិប​នេះ​ជ្រើសរើស​គ្រូបង្វឹក​ថ្មី​ ៕download (1)