​Liverpool ​នឹង​បន្ត​អវត្តមាន​ខ្សែប្រយុទ្ធ​ Mario Balotelli សម្រាប់​ការប្រកួត​ជាមួយ Stoke ​នៅ​យប់​នេះ​

0


​អ្នកចាត់ការ​ក្លិប​ហង្ស​ក្រហម Liverpool ​លោក Brendan Rodgers ​បាន​បញ្ជាក់ថា​ ​ខ្សែប្រយុទ្ធ Mario Balotelli  ​នឹង​នៅតែ​បន្ត​អវត្តមាន​សម្រាប់​ការប្រកួត​ជាមួយ​ក្លិប Stoke City ​នៅ​ទឹកដី Anfield ​នៅ​រាត្រី​នេះ​ ​។​​ខ្សែប្រយុទ្ធ​រូបនេះ​បាន​អវត្តមាន​សម្រាប់​ក្លិប​ហង្ស​ក្រហម​ចំនួន​២​ប្រកួត​

មកហើយ​ក្រោយពេល​រូបគេ​មាន​បញ្ហា​របួស​ក្រលៀន ខណៈពេល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ ​។​download (4)

​ជាមួយគ្នា​នោះ​ ​លោក Rodgers ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​មុន​ការប្រកួត​ថា​ Balotelli ​នៅ​មិនទាន់​អាច ចូល​លេង​បាន​នោះទេ​សម្រាប់​ការប្រកួត​នៅ​យប់​នេះហើយ​ក្លិប​នឹងដាក់​កីឡាករ​ដដែល​ដូច​ការប្រកួត​មុនៗ​ ​។​download (3)

​គួរ​បញ្ជាក់ថា​ ​អវត្តមាន​របស់ Balotelli ​បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Rickie Lambert ​ត្រូវ​ទទួល​តំណែង​ជម្រើស ១១​នាក់​ដំបូង​សម្រាប់​ការប្រកួត​នៅ​យប់​នេះ​ ៕download (5)