អ្នកចាត់ការក្លិបឆ្មាខ្មៅ Sunderland លោក Gus Poyet បានអះអាងថា ក្រុមរបស់លោកនឹងត្រូវទទួលភារកិច្ច ដ៏ធ្ងន់នៅពេលដែលពួកគេជួបជាមួយក្រុមកំពូលតារាងគឺតោខៀវ Chelsea នៅថ្ងៃសៅរ៍នេះ ។Sunderland ធ្លាប់យកឈ្នះ Chelsea កាលពីខែមេសាក្នុងក្របខណ្ឌ Premier League
ហើយពួកគេក៏បាន ទម្លាក់ Chelsea ឲ្យធ្លាក់ចេញពីកម្មវិធី Capital One Cup ផងដែរជាហេតុធ្វើឲ្យលោក Poyet ជម្រុញកូនក្រុមរបស់ខ្លួន កុំឲ្យខ្លាចក្រុមកំពូលតារាងនេះឲ្យសោះ ។
អ្នកចាត់ការសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះប្រាប់អ្នកសារព័ត៌មានថា Chelsea មានកីឡាករល្អនិងទិចនិចល្អជាងយើងហើយពួកគេកំពុងតែខ្លាំងនិងកំពុងឈរកំពូលតារាងប៉ុន្តែពួកយើងមិនត្រូវខ្លាចគេនោះទេ កីឡាករក្នុងក្រុមទាំងអស់ត្រូវតែលេងឲ្យអស់ពីសមត្ថភាពនិងរក្សាទម្រង់លេងឲ្យបានល្អ ។
គួរបញ្ជាក់ថា Sunderland បច្ចុប្បន្នកំពុងឈរនៅលំដាប់ទី១៤ក្នុងតារាង Premier League ដោយមានគម្លាត ពីតំបន់ដែលត្រូវកាត់ចោលតែ៣ពិន្ទុប៉ុណ្ណោះ ៕







































