​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​៧២​នាក់​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​ក្រីក្រ​

0

​កំពង់ធំៈ ក្រោម​ការយកចិត្តទុកដាក់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិ ការ​សឹក​រង​កំពង់ធំ ក្រៅពី​ការងារ​ស្នូល​របស់​អង្គភាព គឺមាន​ការហ្វឹកហ្វឺន​ក​ង​កម្លាំង​ទាំង​យុទ្ធសាស្ត្រ និង​ចិត្ត សាសន៍ សីលធម៌ និង​វិន័យ ដែលជា​សេចក្តីថ្លៃថ្នូរ​របស់​អង្គភាព ជម្រុញ​ឲ្យ​កងកម្លាំង​ទាំងអស់​ចំណុះ​ឲ្យ​តំបន់ ប្រតិបត្តិការ​សឹក​រង​កំពង់ធំ សាមគ្គី​គ្នា​ចេះ​ជួយ​យកអាសារ​គ្នា​នៅក្នុង​អង្គភាព​និង​ប្រជាពលរដ្ឋ​ដែល​ជួប​កា​លំបាក ដើម្បី​ផ្សារភ្ជាប់​រវាង​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ។​Image6
​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ១ ខែ ធ្នូរ ឆ្នាំ ២០១៤ កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ចំនួន ៧២​នាក់ បាន​ចុះជួយ​ច្រូតកាត់​ស្រូវ ជូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ថ្នល់​បែក ឃុំ ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ខណៈពេលដែល​ដល់ពេល​ស្រូវ​ទុំ ហើយ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​នូវ​ថវិកា​សម្រាប់​ជួល​អ្នក​ច្រូត ទើប​មានការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ ណែនាំ​ឲ្យ​លោក ញូ​ង ធី មេបញ្ជាការ​ង និង​ជា​នាយសេនាធិការ ដឹកនាំ​កម្លាំង​ចុះ​ច្រូតកាត់​ស្រូវ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការអនុវត្ត បទបញ្ជា​របស់​មេបញ្ជាកា​រ​ផងដែរ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក និង​ខ្វះខាត​ថវិការ​។​Image8
​លោក ជុំ ថន ដែលជា​ម្ចាស់​ស្រែ​បាន​ថ្លែងអំណរគុណ​យ៉ា​ក្រៃលែង ដែល​បានឃើញ​កងកម្លាំង​បាន​ចូលរួម ចុះជួយ​ច្រូតកាត់​ស្រូវ​បាន​ស្រុះគ្នា​និង​ទាន់ពេលវេលា​ក្នុង​រដូវ​ប្រមូល​ផល​និង​អគុណ​ឯកឧត្តម មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ តែងតែ​ចុះជួយ​ឧបត្ថម្ភ ទាំង​ថវិកា​និង​សម្ភា​រៈគ្រឿង​ឧ​ប​ភោ​ភ បរិភោគ​ដល់​ជនក្រីក្រ ទុ​រ​គត់​ជន ស្ត្រី​មេម៉ាយ ដែល​ជួយ​នូវ​ការខ្វះខាត មិនតែប៉ុណ្ណោះ​បាន​ជួយ​ស្ទូងស្រូវ​ហើយ​បាន​ផល បន្ត​ជួយ​ច្រូតកាត់​ទៀត ។​Image11 Image10Image9