ពោធិសាត់ នៅទីស្នាក់ការអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ បានធ្វើពិធីដំឡើងតួនាទីថានះដល់លោក ពិន វុទ្ធី អតីតះនាយរងសង្កាត់ជលផលកណ្ដៀងជានាយសង្កាត់ និង លោក សុខ រិន អតីតះមន្ត្រីរដ្ឋបាលជលផលជា នាយរងសង្កាត់រដ្ឋបាលជលផល
កណ្ដៀង បន្ទាប់ពីលោក កែម ចំរើនអតីតះនាយសង្កាត់កណ្ដៀងចូលនិវឌ្ឍន៍រូចមក៕
ក្នុងពិធីប្រកាសដំឡើងថានះដល់មន្ត្រីជលផលនេះ មានកាចូលរួមដោយលោកបណ្ឌិត សន ថាន់ ប្រធានកិច្ចការដ្ឋបាលនៃរដ្ឋបាលជលផល និង និតិកម្ម លោក ភុំ និមល នាយខ័ណ្ឌរដ្ឋបាលជលពោធិសាត់ និង នាយរងព្រមទាំមន្ត្រីជលផលផលមកគ្រប់ផ្នែកសង្កាត់ផងដែរ៕
ក្នុងពិធីនោះដែរលោកបណ្ឌិត ណៅ ធួក ប្រធានរដ្ឋបាលជលផល និង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានពាំនាំតាមលោក សន ថាន់ និង លោក ភុំ និមល ផ្ដាំផ្ញើរដល់មន្ត្រីជលផលទាំងអស់បន្ត បង្ក្រាបបទល្មើស និងការពារដំបម់អភិរក្សទាំង៦ក្នុងទឹកដីខេត្តពោធិសាត់តទៅទៀត ៕ លោកបណ្ឌិត ណៅ ធួក ក៍ឧបត្ថមលើកទឹកចិត្តដល់លោក កែម ចំរើន ដែលអតីតះជាមន្ត្រីជលផលសង្កាត់កណ្ដៀង ដែលបានចូលនិវឌ្ឍន៍នូវទឹកប្រាក់ចំនួន មួយលានរៀលផងដែរ ៕
ក្នុងពិធីប្រកាសនោះដែលលោកនាយសង្កាត់ជលផលថ្មីក៍បានឡើងប្ដេជ្ញាចិត្ត ក្នុងកាបន្តវេនបង្ក្រាបបទល្មើសនេសាទ តពីលោក កែម ចំរើន ដែលបានចូលនិវឌ្ឍន៍៕
លោក ភុំ និមល នាយខ័ណ្ទរដ្ឋបាលជលផលពោធិសាត់ក៍បាន ប្រាប់ទៅមន្ត្រីជលផលទាំងអស់ក្នុងខេត្តពោធិសាត់បន្តអនុវឌ្ឍន៍បង្ក្រាប់បទល្មើសនេសាទនេះឲ្យដូចភ្លៀងរលឹម និង បន្តនែនៃឲ្យពលរដ្ឋនិងតាមសហគមចេះប្រើឧប្បករណ៍នេសាទជាលក្ខណះគ្រួសារ ព្រោះកាប្រើឧប្បករណ៍ខុសច្បាប់ជលផលនិងមានទោសទាន់ធ្ងន់ធ្ងរជាមួយនិងច្បាប់ហើយ៕
លោក សន ថាន់ ប្រធានកិច្ចការដ្ឋងាលនៃជលផល និង និតិកម្ម បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទឲ្យបន្តខំប្រឹងប្រែងធុវើការ ក្នុងកាចុះបង្ក្រាបទល្មើសដែលកើតមានឡើងក្នុងដែនដីគ្រប់គ្រង ឲ្យបានល្អជាពិសេសនោះ គឺថែរក្សាការពារដំបន់ដែនអភិរក្សទាំង៦ ព្រោះទីតាំងទាំង៦ក្នុងដែនការពារអភិរក្សនេះ ជាចំណុចសំខាន់ខ្លាំងណាស់សម្រាប់ធនធានមច្ឆាជាតិមេត្រីពងកូន ៕ លោកក៍បានបន្ថែមថាលោក ណៅ ធួក ប្រធានរដ្ឋបាលជលផល និង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា លោកបានផ្ដាំផ្ញើរសួសុខទុកដល់បងប្អូនមន្ត្រីជលផលទាំងអស់ ហើយលោកក៍បាន ពាំនាំប្រាក់ឱមត្ថមលើកទឹកទឹកជូនដល់លោក កែម ចំរើន ដែលបានចូលនិវឌ្ឍន៍ចំនួនមួយលានរៀលដែរ ដោយសាលោកបានខិតខំប្រឹងបំរើប្រទេសជាតិក្នុងកាថែរក្សសម្បត្តិធម្មជាតិអស់យូឆ្នាំកន្លងមក៕





































