ទិញ​ខោ​លី​អូ ៣ គូ ទទួលបាន​ការធានារ៉ាប់រង​លឹង្គ​ដែល​មាន​តម្លៃ​ស្មើនឹង ៥០,០០០ ដុល្លារ​

ក្រុមហ៊ុន​លក់​សំលៀកបំពាក់​ឈុត​ក្នុង មាន​មូលដ្ឋាន​ស្ថិត​នៅ​ប្រទេស​កាណាដា ដែល​គេ​ហៅថា UNDZ បាន​ផ្តល់ជូន​ការធានារ៉ាប់រង​ផ្នែក​ឯកជន​របស់​បុរស​ដោយ​ឥតគិតថ្លៃ​។ លក្ខណ្ឌ​គឺ​អតិថិជន​ត្រូវ​ទិញ​ខោ​ក្នុង​សម្រាប់​បុរស ឬ​ស្ត្រី ៣ គូ​ដែលមាន​តម្លែ​ប្រហែល​ជា ១០ ដុល្លារ​ក្នុង​មួយ​ខោ និង​

ទទួលបាន​ការធានារ៉ាប់រង​លិង្គ​ដែល​ត្រូវ​ចំណាយ​ប្រហែលជា ៥០,០០០ ដុល្លារ នេះ​បើ​យោង​តាម​គេហទំព័រ undz.org ដែល​បាន​ចុះផ្សាយ​។ ខោ​លី​អូ​នេះ​ធ្វើ​ឡើង​ពី​កប្បាស​ដែល​មាន​ភាព​ទន់ល្មើយ ព្រមទាំង​មាន​ពណ៌ និង​ការ​រចនា​ម៉ូដ​ជាច្រើន​ប្រភេទ​។ បើ​ទោះជា​ក្រុមហ៊ុន​នេះ​លក់​ខោ​ក្នុង​សម្រាប់​ស្ត្រី ប៉ុន្តែ​ការធានារ៉ាប់រង​គឺមាន​តែ​សម្រាប់​មនុស្ស​ប្រុស​តែប៉ុណ្ណោះ​។ ការធានារ៉ាប់រង​នេះ​ក្នុងករណី​ដែល​តំបន់​ឯកជន​របស់​បុរស​ទ​ទួល​រងរបួស ឬ​សរីរាង្គ​មាន​បញ្ហា​ដោយ​ចៃដន្យ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ប្រសិនបើ​មាន​ករណី​ការ​រួមភេទ និង​ករណី​វះកាត់​សិរី​រាង្គ​ផ្នែក​ឯកជន​មិន​មាន​នៅក្នុ​ង​គោល​ការធានារ៉ាប់រង​នោះទេ​៕​

undz_insurance_a