​លោក ឌឹ​ន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត យកចិត្តទុកដាក់​ក្នុង​ភារកិច្ច​ការងារ ពិសេស​ការធ្វើ​និង​ជួសជុល​ផ្លួ​វ​ទូទាំង​ខេត្ត​ប៉ៃលិន​

0

​ខេត្ត​ប៉ៃលិន​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​លោក ឌឹ​ន គឹម ប្រធាន​មន្ទីរ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត មានការ​សាទរ​យ៉ាង​ក្រៃ​លេង ពិសេស​ការធ្វើ​ផ្លួ​វ និង​ជួសជុល​ផ្លួ​វ ទាំង​ក្រុង និង​ជនបទ ធ្វើ​ឲ្យ​ពួកគាត់​មានការ​ធ្វើដំណើរ​ទៅមក​ស្រួល ពិសេស​

ការដឹក​កសិផល​ផ្សេងៗ​។ ជាក់ស្តែង​ផ្លួ​វ​លំ​មួយ​ខ្សែ​ដែល​កំពុង​ធ្វើ​បណ្តើរៗ មាន​ប្រវែង​៥៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​២​ភូមិ មាន​ភូមិ​ចំការ​កា​ហេ្វ និង​ភូមិ​ទូល​ល្វា ក្នុង​សង្កាត់​ទូល​ល្វា ដែលជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នេះ​តែម្តង ។​download (9)

​បើតាម​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ផ្លួ​វ​លំ​នេះ ឲ្យ​ដឹងថា​៖ ផ្លួ​វ​មួយ​ខ្សែ​នេះ​ជា​ផ្លួ​វ​ចាស់​តាំងពី​យូរយារ​មកហើយ វា​មានការ​លំបាក់​ខ្លាំង​ក្នុងការ​ធ្វើដំណើរ និង​ដឹក​កសិផល​ដែល​ទ​ទូល​បាន​ពី​ចំការ ។ ដូច្នោះ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្នុង​វេទិការ​សាធារណៈ​ថ្នាក់ជាតិ ពួកគាត់​បាន​លើក​ជា​សំណូមពរ ឲ្យ​គណៈអធិបតី និង​ថ្នាក់ដឹកនាំ​ខេត្ត មេត្តាជួយ​ធ្វើ​ផ្លួ​វ​នេះ ឲ្យ​ពួកគាត់​ផង ព្រោះ​វា​មាន​សារសំខាន់​ណាស់​សំរាប់​ការធ្វើដំណើរ​រប​ស់​ពួកគាត់ ហើយ​ផ្លួ​វ​នេះដែរ ជា​ផ្លួ​វត​ភ្ជាប់​មក​ផ្លួ​វ​ជាតិ​លេខ​៥៧ ផងដែរ ។download (8)

នៅថ្ងៃនេះ​ពួកគាត់​មានការ​ពេញចិត្ត​យ៉ាងខ្លាំង ដែល​អាជ្ញាធរខេត្ត ពិសេស​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បានធ្វើ​ផ្លួ​វ​លំ​នេះ​តាម​សំណូមពរ​របស់​ពួកគាត់ ធ្វើ​ឲ្យ​ពួកគាត់ ស្រួល​ក្នុង​ធ្វើដំណើរ​ទៅមក ពិសេស​ការដឹក​កសិផល​ផ្សេងៗ ហើយ​ពួកគាត់​បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ពិសេស​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​រាល់​ការលំបាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ។​download (6)

​លោក សំ ភួង ចៅសង្កាត់​ទូល​ល្វា បាន​ឲ្យ​ដឹងថា​៖ ផ្លួ​វ​នេះ​មាន​ប្រវែង​៥៥០​ម៉ែត្រ ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ឆ្លងកាត់ គឺ​ភូមិ​ចំការ​កា​ហេ្វ និង​ភូមិ​ទូល​ល្វា ក្នុង​សង្កាត់​ទូល​ល្វា​។ ហើយ​ផ្លួ​វ​មួយ​ខ្សែ​នេះ​ជា​ផ្លួ​វ​ចាស់ វា​សំខាន់​ណាស់​សំរាប់​ការធ្វើដំណើរ និង​ដឹក​កសិផល ណាមួយ​ជា​ផ្លួ​វត​ភ្ជាប់​ជាមួយ​ផ្លួ​វ​ជាតិ​លេខ​៥៧​ទៀតផង ។download (2)

​លោក ឌឹ​ន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​មាន​ប្រសា​ស​ន៏​ថា​៖ ផ្លួ​វ​នេះ​មាន​ប្រវែង​៥៥០​ម៉ែត្រ ដែលមាន​ទទឹង​១២​ម៉ែត្រ ដោយ​ចាក់​ក្រួស​ល្បាយ​ថ្មភ្នំ ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ឆ្លងកាត់ គឺ​ភូមិ​ចំការ​កា​ហេ្វ និង​ភូមិ​ទូល​ល្វា ក្នុង​សង្កាត់​ទូល​ល្វា​។ ហើយ​ផ្លួ​វ​មួយ​ខ្សែ​នេះ​ជា​ផ្លួ​វ​ចាស់ វា​សំខាន់​ណាស់​សំរាប់​ការធ្វើដំណើរ និង​ដឹក​កសិផល​របស់​ពួកគាត់ ហើយ​ជា​ផ្លួ​វ​តា​ភ្ជាប់​ផ្លួ​វ​ជាតិ​លេខ​៥៧​ផងដែរ ។download (1)

ការធ្វើ​ផ្លួ​វ​នេះ​គឺ​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ ដែល​បានលើកឡើង​ក្នុង​វេទិការ​សាធារណ​ថ្នាក់ជាតិ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅ ហើយ​ផ្លួ​វ​នេះ​ជាក​ញ្ចា​ប់​ថវិកា​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ចំនួន​១៨០​លាន​រៀល រួចរាល់​នៅ​ដំណាច់ឆ្នាំ​២០១៤​នេះ​តែម្តង ។​