កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៧ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២​ខេត្ត​ឧ​ត្ត​រ​មានជ័យ​)(​ឧ​ត្ត​រ​មានជ័យ​)​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៤​នៅ​សាលា​ប្រជុំ​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៧ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​លោ​កស ថា វី អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក​យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រីរាជការ​នៅតាម​មន្ទីរ​និង​កងកំលាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​។​លោ​កស ថា វី អភិបាលខេត្ត​បាន​មានប្រសាសន៍​នៅក្នុង​ការពិនិត្យ ពិភាក្សា និង​អនុម័ត​របាយការណ៍​ប្រចាំខែ​វិ​ចិ្ឆ​កា របស់​រដ្ឋបាលខេត្ត របាយការណ៍​នេះ​ថា ក្រុមការងារ​សាលាខេត្ត​ដែលមាន​ការិយាល័យ សរុប​ជា​សេនាធិការ បានរៀបចំ​ដោយ​ផ្អែកលើ​ព័​ត៍​មាន​ដែល​ទទួលបាន​ពី​ក្រុង ស្រុក មន្ទីរ អង្គភាព និង​តាម​ទិដ្ឋភាព​ជាក់ស្តែង​ដែល​យើង​សម្រេចបាន​។​អាស្រ័យ​ដោយ​របាយការណ៍​នេះ បាន​ដាក់ជូន​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​បាន​ពិនិត្យ​មុន​ហើយ ដូចនេះ​សុំ​ការអនុញ្ញាតិ​មិន ចាំបាច់​អាន​ខ្លិ​ម​សារ​ទាំងស្រុង​ឡើងវិញ​ទេ ដោយ​សូម​លើក​យកតែ​IMG_3701ព្រឹត្តិការណ៍ និង​សកម្មភាព​សំខាន់ៗ​មក​បញ្ជាក់ជូន​និង​សុំ​ការពិនិត្យ​ពិភាក្សា​និង​អនុម័ត​តែម្តង​.១​ការងារ​បង្កបង្កើនផល​និង​ការប្រមូល​ផល​ស្រូវ​រដូវ​ស្សា​និង​ដំណាំ​រួមផ្សំ ឆ្នាំ​២០១៤(​គិត​ត្រឹម​ថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០១៤):-​ស្រូវ​រដូវ​ស្សា​ផែនការ​៦៧.០០០​ហិកតា អនុវត្តបាន​៧២.០០០​ហិកតា ស្មើ​និង​១០៧.៤៦/:​និង​ប្រមូល​ផល​បាន​៦៨.៦៤៤​ហិកតា​ទទួលបាន​ទិន្នផល​សរុប​១១៤.៤១២​តោន​ស្មើនឹង​៩៥.៩៧ :/​។​ដំណាំ​រួមផ្សំ​ផែនការ​២៥,០០០​ហិកតា អនុវត្តបាន​៣៣,២០០​ហិកតា​ស្មើនឹង​១៣២.៨០ /:​និង​ប្រមូល​ផល​បាន​១៣,៨៥២​ហិកតា​ស្មើនឹង​៤១.៧២/:(​ដំណាំ​ចំរុះ​)​។​២-​អំពី​សភាពការណ៍​សន្តិ​សុខ សណ្តាប់ធ្នាប់​សា​ធា​រណះ​បទល្មើស​ព្រហ្មទណ្ឌ​នៅក្នុង​ខែ​វិ​ចិ្ឆ​កា​នេះ កើតមាន​០១​លើក​គឺ​ករណី​ក្មេង​ទំនើង​ផឹក​សុ​ី​បង្ក​ការអុកឡុក​ឃាត់ខ្លួន​០១​នាក់​ដោយបាន​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា រួច​ដោះលែង​ត្រឡប់​ទៅវិញ​។​បទល្មើស​គ្រឿងញៀន​:-​បង្ក្រាបបាន​០១​ករណី​ឃាត់​ជនសង្ស័យ​០១​នាក់​ភេទ​ស្រី​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ចំនួន​៦១​គ្រាប់ ម៉ូតូ​០១​គ្រឿង​និង​ទូរស័ព្ទដៃ​០១​គ្រឿង​។​ហើយ​ថ្មីៗ​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​និង​ខេត្ត​ចុះបង្ក្រាប​កន្លែង​ប្រចាំ​និង​ចោរកម្ម​កាច់​សោក​ម៉ូតូ​២៧​គ្រឿង​និង​ចែក ចាយ​គ្រឿងញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៦​នាក់ និង​បន្ត​ស្រាវជ្រាវ​ទៀត ហើយ​នគរបាល​ខេត្ត​បានធ្វើការ​ផ្សព្វផ្សាយ​ដល់​នាក់​បាត់​ម៉ូតូ​ឲ្យ​ទៅរក​នៅ​ស្រុក​អន្លង់វែង​។​លោ​កស ថា​វី IMG_3698អភិបាលខេត្ត បាន​មានប្រសាសន៍ បន្តទៀតថា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​មាន​០៤​លើក ក្នុងនោះ​រថយន្តបុក​ម៉ូតូ​០១​លើក​,​គោយន្ត​កន្ត្រៃ​បុក​ម៉ូតូ​០១​លើក​,​ម៉ូតូ​បុក​រឺ​ម៉ក់​ត្រាក់ទ័រ​០១​លើក​និង​ម៉ូតូ​បុក​ម៉ូតូ​០១​លើក បណ្តាល​ឲ្យ​ស្លាប់​០២​នាក់​,​របួស​៧​នាក់​ខូច​ខាត់​ម៉ូតូ​០៥​គ្រឿង​។​គ្រោះថ្នាក់​ផ្សេងៗ​កើតមាន​០២​លើក គឺ​ករណី​ផ្ទុះ​មីន​០១​លើក​របស់​០១​នាក់​និង​ធ្វើអត្តឃាត​០១​លើក​ស្លាប់​០១​នាក់​។​សភាពការណ៍​ព្រំ​ដែ​នះ​-​អាជា្ញធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​០៤​នាក់​ដែល​ឆ្លងដែន​ចូល​ទឹកដី​ថៃ កាប់​ឈើ​ក្រញូង​កាលពី​ឆ្នាំ​២០១៣​តាម​ច្រកព្រំដែន​អន្តរជាតិ​ជាំ ក្នុងនោះ​ប្រជាពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​០៣​នាក់​និង​ខេត្តពោធិ៍សាត់​០១​នាក់​។​កាលពី​ថ្ងៃទី​៤​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៤​បាន​ប្រារព្ធ​មី​ទ្ទិ​ង​អបអរសាទរ​ខួប​លើក​ទី​៦១​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ប​វិ​វេណ​វិមានឯករាជ្យ​ខេត្ត​។​IMG_3696កាលពី​ថ្ងៃទី​១៧​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៤​បានរៀបចំ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជុំវិញ​ផ្សារ​ចម្ការចេក ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។​កាលពី​ថ្ងៃទី​១៩​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៤​បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​រាត្រី​ក្នុង​ក្រុង​សំរោង​។​កាលពី​ថ្ងៃទី​២៦​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៤ បាន​ប្រារព្វ​ទិវា​ជាតិ​អនាម័យ​ជនបទ​ថ្ងៃទី​១៣​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៤​នៅ​ស្រុក​ចុងកាល់​។​កាលពី​ថ្ងៃទី​២៦​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៤​បាន​ចុះ​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​។​កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៤​បាន​ចាត់តាំង​ប្រារព្វ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​បរិ​វេទិការ​មាត់បឹង​ស្នោរ​ក្រុង​សំរោង​។​កាលពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៤​បាន​ចាត់តាំង​រៀបចំ​វេទិកា​រព​គ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត​នៅ​ស្រុក​ចុងកាល់​។​កាលពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៤​បាន​ចុះ​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង​៕