ខេត្តព្រះសីហន
កុមារពិការនៃអង្គការ HHC ចំនួន ៤៥នាក់ បានបោះជំរុំលើកទី៣ រយះពេល២ថ្ងៃ គឺ
ថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នៅខេត្តព្រះសីហនុ និងចូលជួបសំដែងការគួសមជាមួយអាជ្ញាធរខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ។
លោកជំទាវ ប្រាក់ ចន្ទ័សុខា អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៌សំណេះសំណាលដល់កុមារពិការនៃអង្គការ HHC ដែលក្រុមកុមារពិការបានមកបោះជំរុំជាលើកទី៣ នៅខេត្តព្រះសីហនុ និងសួរសុខទុក្ខចំពោះកុមារពិការរាង្គកាយ និងពិការសតិបញ្ញារបស់អង្គការជំនួយនៃក្តីសង្ឍឹមសម្រាប់សហគមន៍ឬ HHC ដែលបានមកបោះជំរុំរយះពេល២ថ្ងៃ នៅលើឆ្នេរអូត្រេះនៃខេត្តព្រះសីហនុ ក្រោមប្រធានបទ ៉ធ្វើឲ្យសិទ្ធិក្លាយជាការពិត តាមរយះគ្រួសារ និងសហគមន៍ ។
លោកជំទាវ ប្រាក់ ច័ន្ទសុខា បានស្វាគមន៌យ៉ាងកក់ក្តៅ ព្រមទាំងកើតសរសើរចំពោះអង្គការ គឺជាការបោះជំរុំលើកទី៣ហើយរបស់អង្គការ HHC ដែលបានខិតខំអប់រំ កុមារពិការ និងការចិញ្ចឹមបីបាច់ថែរក្សា របស់អាណាព្យាបាលកុមារពិការ និងការយកចិត្តទុកដាក់របស់ក្រុមអ្នកស្ម័គ្រចិត្ត របស់អង្គការ HHC ដែលតែងតែខិតខំប្រឹងប្រែងរាល់ការលំបាកទាំងឡាយ ក្នុងការបង្ហាត់បង្រៀនបំណិនជីវិតដល់កុមារដែលពិការភាពទាំងអស់ ដើម្បីឪ្យកុមារទាំងអស់មានក្តីសង្ឃឹមឡើងវិញរស់នៅក្នុងសង្គមដូចកុមារដទៃទៀតផងដែរ ។
លោកជំទាវ ក៌បានលើកឡើងពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកំពស់សិទ្ធិជនពិការ និងធ្វើឪ្យសុបិន្តររបស់កុមារពិការ ឬជនពិការនៅក្នុងប្រទេសកម្ពុជាក្លាយជាការពិត តាមរយះការផ្តល់សិទ្ធិអាទិភាពឲ្យជនពិការបានចូលបំរើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ដូចមនុស្សដទៃដោយមិនមានការរើសអើង ព្រមទាំងលើកទឹកចិត្តដល់ជនពិការថែមទៀតផងក្នុងការរស់រានមានជីវិតដូចពលរដ្ឋគ្រប់រូប ។
ក្នុងឪកាសជួបការគូសមជាមួយអាជ្ញាធរខេត្តព្រះសីហនុ កុមារពិការ និងអ្នកស័គ្ម្រចិត្តរបស់អង្គការ HHC បានសម្តែងរឿងខ្លី ដែលនិយាយអំពីការបញ្ជូនកុមារពិការឲ្យចូលរៀនដូចកុមារមិនពិការដែរ ។ ដោយមានការយកចិត្តទុកដាក់ដល់ជនពិការ រាជរដ្ឋាភិបាលកម្ពុជាក៌បានផ្តល់អាទិភាពខ្ពស់ជូនដល់កុមារពិការ ឪ្យមានសិទ្ធិដូចកុមារដទៃទៀតដែលរស់នៅក្នុងសង្គម ។
បន្ទាប់មកលោកជំទាវអភិបាលរងខេត្ត ព្រមទាំងគណៈអធិបតីទាំងអស់ ក៏បានឧបត្ថម្ភថវិការ សម្រាប់សំរួលដល់ការស្នាក់នៅ និងការបរិភោគដល់កុមារពិការចំនួន៤៥នាក់ ក្នុងនោះមានពិការរាងកាយ៥នាក់ និងពិការសតិបញ្ញាចំនួន៤០នាក់ ៕




































