​ជ័យជំនះ​សម្រាប់ Raonic នឹង Dolgopolov, Anderson រួមជាមួយ Isner នៅ BNP Paribas Open

​តេ​ន្នី​ស​៖ កីឡាករ​មកពី​ចក្រភព​អង់គ្លេស Andy Murray  ត្រូវបាន​កីឡាករ​កាណាដា Milos Raonic វាយ​ទំលាក់​ក្នុង​ការប្រកួត ជុំ​ទី ៤ នៃ​ព្រឹត្តិការណ៍ BNP Paribas Open ហើយ​ជា​លើកដំបូង​ហើយ​សម្រាប់ Raonic ដែល​បាន​យកឈ្នះ​លើ​កីឡាករ លំដាប់​កំពូល​ទាំង ១០ ចាប់តាំងពី​

ខែកញ្ញា​កន្លងមក ។​
 
​កីឡាករ​កាណាដា Raonic បាន​ប្រកួត​យកឈ្នះ​ជាមួយ​លទ្ធផល តានតឹង​ប្រកួត​អស់ ៣​សិត 4-6, 7-5 នឹង 6-3 ទៅលើ Andy Murray ។ Raonic ដែល​មាន​វ័យ ២៣ ឆ្នាំ​នឹង​បន្ត​ដំណើរ​របស់​ខ្លួន​ត្រូវ​ជួប​ជាមួយ​កីឡាករ Alexandr Dolgopolov នៅ​វគ្គ ៨ នាក់​ចុងក្រោយ ក្រោយ​ពី​កីឡាករ​អ៊ុយ​ក្រែន​លំដាប់ថ្នាក់​ទី ២៨ រូបនេះ​បាន​ប្រកួត​យកឈ្នះ​ទៅលើ​កីឡាករ​សញ្ជាតិ​អ៊ីតាលី Fabio Fognini លំដាប់​ទី ១៣ ជាមួយ​លទ្ធផល មិន​លំបាក 6-2 នឹង 6-4 ។ ហើយ​ជា​បន្ត​ទៀត​នេះ​កីឡាករ​ដែល​បាន​ឈាន​ចូល​វគ្គ ៨ នាក់​មាន​ដូចជា​កីឡាករ​មកពី អាហ្វ្រិក​ខាងត្បូង Kevin Anderson ដោយ​បាន​បំបាក់​កីឡាករ​ម្ចាស់​ជើងឯក​បច្ចុប្បន្ន Australian Open សញ្ជាតិ​ស្វីស Stanislas Wawrinka ។ Wawrinka ត្រូវបាន​បញ្ចប់​ការប្រកួត​ឈ្នះ​លើក​ទី ៣ របស់ខ្លួន ក្រោយ​ពី​ការប្រកួត​ចាញ់ ដោយ​លទ្ធផល ២​សិត​១ គឺ 7-6 (tiebreak 7-1) 4-6 នឹង 6-1 ។​
 
​រី​ការប្រកួត​របស់​កីឡាករ​អាមេរិក​ម្ចាស់ផ្ទះ John Isner វិញ​បាន​ប្រកួត​យកឈ្នះ​ទៅលើ​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ Fernando Verdasco លំដាប់​ទី ៣០ ជាមួយ​លទ្ធផល ២​សិត ១ 7-6,3-6 នឹង 6-3 ដើម្បី​មាន​ឈ្មោះ​ដែរ​នៅ​វគ្គ​៨​នាក់​ចុងក្រោយ​នៅ Indian Well នេះ ដោយ​ត្រូវ​ជួប​ជាមួយ​កីឡាករ Ernests Gulbis ក្រោយ​ឈ្នះ​កីឡាករ​ឡា​ត់វៀ Roberto Bautista ផងដែរ ៕

Dolgopolov, Anderson