​រថយន្ត​ហាយ​ឡែ​ន​ឌ័​របត់​ក្រោយ​ប៉ះ​ជាមួយ​ម៉ូតូ សង​៣០​ដុល្លារ​ដើម្បី​បញ្ចប់រឿង

0

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរន៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-1634 បាន​ប៉ះ​ជាមួយ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 1M-6368 កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃទី​១៣​ខ​មិនា​ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ខាងលើ បើក​ដោយ​បុរស​ចំណាស់​ម្នាក់ បាន​ចុះ​ពីលើ​ស្ពាន​អាកាស​ព្រះមន្នីវង្ស​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង រួច​ក៏បាន​បត់​ត្រលប់​ក្រោយ ក៏បាន​ប៉ះ​ជាមួយ​ម៉ូតូ ដែល​កំពុង​ជិះ​ស្រប​ទិស​គ្នា បណ្តាលអោយ​ដួល រងរបួស​តិចតួច ចំពោះ​រថយន្ត​ធ្លាក់​កាង​ខាងមុខ​ផ្នែក​ខាងឆ្វេង​។​ ​

ក្រោយ​កើតហេតុ​ភ្លាមៗ​ភាគី​ទាំង​ពីរបាន​ជជែក​គ្នា​យក​ត្រូវ​រៀងខ្លួន តែ​បន្ទាប់ពី​មានការ​ស​ម្រ​ម​សម្រួល​ពី​សមត្ថកិច្ច​នគ​របាល ខាង​ភាគី រថយន្ត​ក៏បាន​ចេញ​សំណង​៣០​ដុល្លារ​ទៅ អោយ​ខាង​ម៉ូតូ ដើម្បី​បញ្ចប់រឿង​៕ ​IMG_0990 IMG_0989