ក្រចេះ៖ពិធីបិទវគ្គការប្រកួតកីឡាដើម្បីទាំងអស់គ្នានៅពហុកីឡាដ្ឋានខេត្តក្រចេះដែលមានការរៀបចំឡើងដោយ មន្ទីអប់រំយុវជន និង កីឡាខេត្តក្រចេះ កាលពីថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៤។ ដោយមានការចូលរួមពីសំណាក់ អនុប្រធាន មន្ទីអប់រំ យុវជន និង កីឡា ខេត្ត ប្រធានការិយាល័យខេត្ត និង ក្រុមកីឡាករចំនួន ៧ ក្រុម ដែលក្រុម ទី១មន្ទីអប់រំ យុវជន និងកីឡា ខេត្ត ទី២ ក្រុម ព្រាប ស ទី៣ ក្រុម អង្គការក្រៅរដ្ឋាភិបាល ទី៤ ក្រុម អង្គភាពអគ្គីសនីខេត្ត ទី៥ ក្រុម មន្ទីដែនដីខេត្ត ទី ៦ ក្រុម ឧស្សាហកម្មខេត្ត ទី ៧ ក្រុម មន្ទី សុខាភិបាលខេត្ត ដែលបានប្រកួតអស់រយៈពេល ០៨ សប្តាហ៍ក្នុងការដណ្តើមយកពានរបស់មន្ទីអប់រំយុវជន និងកីឡាខេត្ត ។
ពានដែលបានទទួលសម្រាប់ការប្រកួតផ្តាច់ព្រាត់នាថ្ងៃម្សិលមិញគឺក្រុមព្រាបសជាអ្នកទទួលជ័យលាភីលេខ ១ និងលេខ ២ បានទៅលើ ក្រុម អង្គការក្រៅរដ្ឋាភិបាល(NGO) ក្រុមទី ៣ បានទៅលើ មន្ទីឧស្សាហកម្មខេត្ត។ គួរបញ្ជាក់ផងដែរថា ការបង្កើតបានជាក្រុមដែលមានរហូតដល់ទៅ
៧ ក្រុមនៅក្នុងខេត្តក្រចេះនេះគឺមានការដឹកនាំដោយ មន្ទីអប់រំ យុវជន និង កីឡាខេត្ត ដែលបានផ្តួចផ្តើមក្នុងគោលបំណងឱ្យយុវជនចួលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាពជាជាង ការយកពេលវេលាទៅសេពគ្រឿង ញៀន ឬ ទៅធ្វើសកម្មភាពផ្សេងៗដែលជះឥទ្ធិពលដល់សង្គម។ មានសម្លេងសម្ភាសនៅក្នុងវីដេអូក្លឹប