គ្រូពេទ្យឯកជន ខ្វះជំនាញ បង្កើតកូនស្លាប់ម្តាយ បណ្តាលឲ្យកូន៥នាក់ កំព្រាម្តាយ

0

​( ពត៌មាន រូបភាព វីដេអូ ) កំពង់ធំ ៖ ហេតុ​ការដែល​បង្ករ​ឲ្យ​មាន​ភាព ភ្ញាក់ផ្អើល​មួយ​បណ្តាលមកពី ស្ត្រី​វ័យ​៣៤​ឆ្នាំ បាន​ទៅ​សម្រាលកូន នៅ​ពេទ្យឆ្មប​ឯកជន ស្តិ​នៅ​ភូមិ​ស្ទឹងសែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពី​សម្រាលកូន​បានកូន​ប្រុស​១ ត្រឹមតែ​ជាង​២​ម៉ោង ក៏បាន​ស្ទះ​ដ​ណ្ហើ​ម​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម ខណៈពេលដែល បាន​បញ្ជូន​ដល់​ខ្លោងទ្វារ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង ១២.២០​នាទី ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៤​។​

​បងស្រី​សួន ស្រី​ពៅ ត្រូវជា បងស្រី​បង្កើត និង​លោក រុន គួ​ង ជា​ស្វាមី របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា គាត់ រស់នៅ ភូមិ ស្នែងក្របី សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ប្អូនស្រី របស់គាត់ ឈ្មោះ សេង ស្រីមុំ អាយុ ៣៤​ឆ្នាំ មានកូន ៥​នាក់​ស្រី ៣ ប្រុស​២​ទាំង​ទារក​នេះ មុនពេល​ដែល​បាន ជួបនឹង​គ្រោះថ្នាក់ ដល់ បាត់បង់​ជីវិត​នេះ គឺ​ដើមឡើយ​ប្អូន របស់គាត់​

មិនដែល​មាន ជំងឺ​ប្រចាំកាយ​នោះទេ លុះដល់​ថ្ងៃ​សម្រាលកូន គាត់​បាន​នាំ​ប្អូន​គាត់​ទៅ​ពេទ្យឆ្មប​ខាងលើ បាន​សម្រាលកូន​នៅវេលា​ចន្លោះ​ម៉ោង ប្រមាណ​៧ ព្រឹក សម្រាលកូន​បាន​២​ម៉ោង គ្រូពេទ្យ​ដែល​ទទួលខុស​ត្រូវបាន ទុក​ឲ្យ​អ្នកជំងឺ​នៅ​ជាមួយ​សាច់ញាតិ ដោយសារតែ​ឃើញ អាកា​រៈ​មិនគួរ​ឲ្យ​មានការ ព្រួយបារម្ភ​ណ៍ ក្រោយពី តាមដាន​សុខ​ភា​បាន​ល្អិតល្អន់​មក ហើយ​

អ្នក​គ្រូពេទ្យ​ក៏បាន ចេញទៅ​ទិញ​ម្ហូប លុះ​ក្រោយមក អាកា​រៈ​អ្នកជំងឺ ថប់ដង្ហើម ទើប​ហៅ​គ្រូពេទ្យ មក​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ តាម​មធ្យោបាយ រឺ​ម៉ក​ទុក​ទុក លុះ​មកដល់ ខ្លោងទ្វារ​មន្ទីរពេទ្យ ប្អូនស្រី​គាត់​បាន​សម្ល​ប់​បាត់ស្មារតី ។​ ​ចំណែក បូ ជុំ ប្រធាន​មន្ទីរពេទ្យ បាន​ឲ្យ​ដឹងថា នៅពេលដែល​ពេទ្យ ឆ្មប បាន​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ គឺ​អាកា​រៈ​របស់​អ្នកជំងឺ ធ្ងន់ធ្ងរ

ទោះជា​គ្រូពេទ្យ នាំគ្នា​ជួយ​យ៉ាង​សម្រាក់​ស​ម្រាំ ក៏​មិន​អាចជួយ​ជីវិត​ជន​រង គ្រោះ​បានដែរ ដោយសារតែ បេះដូង​ជនរងគ្រោះ មិនអាច​ធ្វើ​ចលនា​បាន គឺ​អ្វីៗ​គាំង​អស់​ទៅហើយ ចំណែក ពត៌មាន​ដ៏ទៃទៀត លោក​មិនអាច​ជំរាប​បានទេ គឺ​លោក​មាន​សិទ្ធិ​ត្រឹមតែ ក្នុង​មន្ទីរពេទ្យ​ប៉ុណ្ណោះ ។​ ​

លោកស្រី នូ វិ​ចិ​ត្រា ជា​ពេទ្យឆ្មប ទទួលខុសត្រូវ នឹង​បណ្តាល​ឲ្យ​មាន​ការបាត់ បង់ជីវិត បាន​ឲ្យ​ដឹងថា អ្នកជំងឺ មាន​សុខ​ភាពល្អ ពុំមាន​រក​អ្វី​នោះទេ ទើបបាន​ហ៊ាន បណ្តោយ​ទុក​ឲ្យ​សាច់​ញ្ញាត​ឆ្លៀត​ឳ​កាស ទិញ​ម្ហូប​តែ​គាត់​បាន​ខំប្រឹងប្រែង អស់​លទ្ធភាព​ហើយ នៅតែ​ពុំ​អាចជួយ​សង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ​បាន​។​ ​លោក ស្រី ស៊ីន ប្រធាន​សុខាភិបាល ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក ទើបតែ​បានទទួល​ពត៌មាន​នៅពេល នេះ​ទេ លោក នឹង​ចាត់​ឲ្យ​មន្ត្រី​ពី​នាក់​ចុះមក កន្លែងកើតហេតុ ដើម្បី​សួរនាំ ករណី​ដែល​បណ្តាល ឲ្យ​ជនរងគ្រោះ​ស្លាប់​បាត់បង់ ជីវិត ដើម្បី​រក​ស្រាវជ្រាវ រក​មូលហេតុ ។​ ​

មតិ​រិះគន់​ពី​មហាជន​ថា ករណី​ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នេះ ក៏​ដោយសារតែ ពេទ្យឆ្មប ឯកជន មានការ​ធ្វែ​ស​ប្រហែស ព្រមទាំង​ពុំមាន ឧ​បក​ណ៍​គ្រប់គ្រាន់ ខ្វះ​បច្ចេកទេស ខ្វះ​ជំនាញ ក្នុងការ​ជួយសង្គ្រោះ ជាពិសេស ពុំមាន​បុគ្គលិក​ជំនាញ ក្នុងការ​ថែរក្សា តាមដាន​អាកា​រៈ​អ្នកជំងឺ បណ្តាល​ឲ្យ​អ្នកជំងឺ ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ ថែមទាំង​ពុំបាន បញ្ជូន​អ្នកជំងឺ​

ទៅ​មន្ទីរពេទ្យ ឲ្យ​បាន​ទាន់ពេលវេលា រងចាំ​អោយក្លាយ​ជា​សព ទើប​ភ្ញាក់រលឹក​នាំ​អ្នកជំងឺ​ទៅ មន្ទីរពេទ្យ ក្នុងនោះដែរ ក៏​សូម​សណូ​ម​ពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ នាំគ្នា​ទៅ រក្សា ព្យាបាល និង​សម្រាលកូន នៅ​មន្ទីរពេទ្យ ដើម្បី​ទទួលបាន​សុ​វត្តិភាព មាន​សម្ភារៈ​គ្រប់គ្រាន់ ក្នុងការ​ជួយសង្គ្រោះ កុំ​ប្រថុយប្រថាន នឹង​ពេទ្យ ខ្វះ​បទពិសោធន៍ និង​ជំនាញ បណ្តាល​ឲ្យ​ស្លាប់ ដោយ​អាសា​របង់​។​Image25 Image28