ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់និងម្នាក់របួសស្រាលដោយសារតែពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី១៨ខែមិនា ឆ្នាំ២០១៤ នៅចំណុចមុខភោជនីដ្ឋាន បង្កងនាគ តាមបណ្ដោយផ្លូវលេខ២៩៦ កែងផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទីមួយ ខណ្ឌចំកាមន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកFZ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BM-9742 ធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េតក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់
តែមានម៉ូតូម៉ាកគុប ពណ៌ខ្មៅ ពាក់ស្លាកលេខសេរីចាស់ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៩៦ ក្នុងទិសដៅពីត្បូងទៅជើងហើយបត់ឆ្វេងទៅតាមផ្លូវមុនីរ៉េតបានបុកជាមួយម៉ូតូFZ ចំពីមុខពេញទំហឹងបណ្ដាលឲ្យរបួស ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាម រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំកាមនដើម្បីរងចាំដោះស្រាយពេលក្រោយ៕