​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥​មួយគ្រឿង​បុក​ជាមួយ​ម៉ូតូ​រ៉​ម៉ក​កង់​បី​មួយគ្រឿង​បណ្ដាលអោយ​បុរស​ម្នាក់​រង់​របួសធ្ងន់​

0

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​រង់រ​បួស​ធ្ងន់​ខណៈដែល​រូបគាត់​បាន​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥​មួយគ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន ព្យាយាម​បើក​វ៉ា​រថយន្ដ​មួយគ្រឿង តែ​វ៉ា​មិន​ផុត ក៍​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ ម៉ូតូ​រី​ម៉ក​កង់​បី មួយគ្រឿង យ៉ាង​ពេញ​មួយ​ទំហឹង ។​

​ហេតុ​ការ​ណ៏​នេះ កើតឡើង​វេលា​ម៉ោង ០៩​និង ២០​នាទី យប់​ថ្ងៃទី ១៧​មីនា ២០១៤ នៅ​នៅ​ចំណុច​មុខ​ទីស្ដីការ​គណៈរ​ដ្ធ​មន្ដ្រី ស្ថិតនៅ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​ ​យោងទៅតាម​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ ឌ្រី​ម​សង់​សេ​១២៥ មួយគ្រឿង ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AF .1085 បានធ្វើ​

ដំណើរ​តាម​បណ្ដោយ​មហា​វី​ថី សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ជិះ​យាង​លឿន ខណៈដែល​ទៅដល់​កន្លែងកើតហេតុ បាន​ព្យាយាម​បើក​វ៉ា​រថយន្ដ​មួយគ្រឿង តែ​វ៉ា​មិន​ផុត ក៍​ជ្រុល​ចង្កូត​ទៅបុក ជាមួយ​ម៉ូតូ រី​ម៉ក​កង់​បី មួយគ្រឿង ព​ណ៏​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AM .1163 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​មហា​វី​ថី សហព័ន្ធ​រុស្សី

ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុងទិសដៅ​បញ្ចា​ស​គ្នា យ៉ាង​ពេញ​មួយ​ទំហឹង បណ្ដាលអោយ​បុរស​ជិះ​ម៉ូតូ​ឌ្រី​សង់​សេ​១២៥​ខាងលើ​រង់​របួសធ្ងន់ ចំណែក​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥​ខាងលើ​រង់​ការខូចខាត​មួយ​កំណាត់​មុខ​ស្ទី​រទាំង​ស្រុង ចំណែក​ម្ចាស់​ម៉ូតូ​រី​ម៉ក​កង់​បី​មិន​រង់​របួស​ទេ ។​ ​ក្រោយពេល​កើតហេតុ ជន​រង់​គ្រោះ​ត្រូវ​រថយន្ត​សាមុយ​របស់​គ្លី​នី​ក​ឯកជន​ដឹក​យកទៅ​

សង្គ្រោះបន្ទាន់ ចំណែក​ម៉ូតូ​និង​ម៉ូតូ​រី​ម៉ក​កង់​បី​ខាងលើ ត្រូវបាន​ប៉ូលីស​ចរាចរ​ធ្វើការ វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នង់ការដ្ឋាន​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​01 02